ថៅកែ LD លោក លៀក លីដា ជួបគ្រោះថ្នាក់ចរាចរណ៍គេងពេទ្យ៣ថ្ងៃពោលពាក្យដ៏ព្រឺព្រួចសុទ្ធតែទ្វានរកមិនបើកទទួល ! 

រយៈពេល៣ថ្ងៃមកហើយដែលលោក លៀក លីដា ថៅកផលិតកម្ម LD បានជួបគ្រោះថ្នាក់ចរាចរណ៍គេងពេទ្យ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះលោកបែរជាពោលពាក្យដ៏ព្រឺព្រួច ធ្វើឱ្យទស្សនិកជនជាច្រើនមានការព្រួយបារម្ភពីសុវត្ថភាពរបស់លោក ។

នៅមុនេះបន្តិចលោក លៀក លីដា ថៅកែផលិតកម្ម LD បានបង្ហោះសារអមដោយរូបភាពមួយសន្លឹកថា « គ្រោះថ្នាក់លើកនេះទ្វានរកមិនបើកទទួលខ្ញុំទេ ។ ដេកពេទ្យបីថ្ងៃនេះទើបខ្ញុំដឹងថា ប៉ុន្មានឆ្នាំនេះខ្ញុំគិត ខ្ញុំគិតជីវភាពបងប្អូនកូនចៅ ជាជាងគិតពីខ្លួនឯងលើសពី ៨០ ភាគរយ » ។ 

បន្ទាប់ពីឃើញលោក លៀក លីដា ពោលពាក្យបែបនេះធ្វើឱ្យទស្សនិកជនជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់លោក និងគិតថា លោកជួបគ្រោះថ្នាក់ធ្ងន់ធ្ងរហើយមើលទៅ ។ តែទោះជាយ៉ាងណា ទាំងសិល្បករនិងអ្នកគាំទ្របានផ្ញើសារជូនពរលោកឆាប់ជាសះស្បើយ ។

គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុនលោក លៀក លីដា បានជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះជាមួយម៉ូតូ បណ្តាលឱ្យលោកមានរបួសធ្ងន់ ពេលនេះស្ថានភាពសុខភាពរបស់លោកនៅពុំទាន់ល្អប្រសើរនៅឡើយទេ លោកនៅតែបន្តតាមដាននិងព្យាបាលតាមវេជ្ជបញ្ជាពេទ្យ ៕