វិដេអូរាំអោបគ្នាយ៉ាងស្និទ្ធស្នាលរវាងលោក អេឡិច ចាន់ត្រា និងពិធីការិនី ពេជ្រ សិរីរ័ត្ន ក្នុងថ្ងៃខួបកំណើតវ័យ ៤០ឆ្នាំកំពុងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន រហូតធ្វើឱ្យគ្រប់គ្នាគិតថា ទំនាក់ទំនងអ្នកទាំងពីរលើសពីមិត្តធម្មតា ។
តាមរយៈវិដេអូខ្លីក្នុងថ្ងៃខួប ៤០ឆ្នាំរបស់អ្នកនាង ពេជ្រ សិរីរ័ត្ន កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ទំនាក់ទំនងលោក អេឡិច ចាន់ត្រា និងអ្នកនាង ពេជ្រ សិរីរ័ត្ន ប្រៀបដូចជាគូស្នេហ៍និងគ្នា ដោយអ្នកទាំងពីរបានរាំអោបគ្នាយ៉ាងស្និទ្ធស្នាលបំផុត ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលដាក់គ្នាខ្លាំងបែបនេះ ថ្មីៗនេះអ្នកទាំងពីរបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានដឹកដៃគ្នាទៅថតសំអាងការ ប្រៀបដូចជាគូស្នេហ៍ដែលត្រៀមដឹកដៃគ្នាចូលរោងការផងដែរ ។
ចំពោះរឿងនេះផងដែរ លោក អេឡិច ចាន់ត្រា និង ពេជ្រ សិរីរ័ត្ន បានបកស្រាយទៅកាន់មិត្តភក្តិរបស់ខ្លួនថា ទំនាក់ទំនងអ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិ ។
កន្លងមកលោក អេឡិច ចាន់ត្រា ក៏ធ្លាប់បានបកស្រាយចំពោះរឿងស្និទ្ធស្នាលជាមួយ ពេជ្រ សិរីរ័ត្ន ផងដែរថា លោក និងពេជ្រ សិរីរ៏ត្ន មិនបានស្រឡាញ់គ្នាក្នុងនាមជាដៃគូស្នេហានិងគ្នានោះទេ អ្នកទាំងពីរស្រឡាញ់គ្នាក្នុងនាមមិត្តភក្តិ ណាមួយ ពេជ្រ សិរីរ័ត្ន ក៏មានគ្រួសាររបស់គាត់ ។ ចំណែកលោក អេឡិច ចាន់ត្រា ក៏មានដៃគូរបស់ខ្លួននៅក្រៅប្រទេសដូចគ្នា ៕