« ហាមSad » បទចម្រៀង Amie ត្រូវក្រុមចម្រៀង ជប៉ុន យកទៅ Cover 

តារាចម្រៀង Amie កូនស្រីលោក ខាន់ ជេមស៌ កំពុងធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីបានចេញបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្ម Galaxy Navatra ជាពិសេសថ្មីៗនេះមានក្រុមចម្រៀងនៅប្រទេស ជប៉ុន បានយកបទចម្រៀង « ហាម Sad » របស់នាង ទៅ Cover យ៉ាងពិរោះ ។ 

តាមរយៈវិដេអូនេះ ក្រុមចម្រៀងជនជាតិ ជប៉ុន មួយក្រុមបានយកបទចម្រៀងរបស់កញ្ញា Amie ដែលមានចំណងជើងថា « ហាម Sad » ទៅ Cover យ៉ាងពិរោះ ។ វិដេអូនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ ពេលនេះកេរ្តិ័ឈ្មោះកញ្ញា Amie កាន់តែល្បីសុះសាយទាំងក្នុងនិងក្រៅប្រទេស ឆាប់ៗខាងមុខនេះ នាងត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនបន្ថែមទៀតទៅតាមការសំណូមពររបស់អ្នកគាំទ្រ ។ 

ពីមួយឆ្នាំទៅមួយឆ្នាំ កញ្ញា Amie បានវិឌ្ឍន៍ខ្លួនកាន់តែខ្លាំងៗ មិនចាញ់ឪពុករបស់ខ្លួនឡើយ ជាក់ស្តែងចុងក្រោយនេះនាងទទួលការងារតាមការប្រគំតន្រ្តីជាច្រើន បន្ថែមពីការងារនៅក្នុងផលិតកម្មចម្រៀង ។ កញ្ញា Amie ត្រូវបានអ្នកជំនាញនិងមហាជនជាច្រើនសម្លឹងមើលឃើញថា ទៅថ្ងៃមុខនាងអាចនឹងក្លាយទៅជាតារាចម្រៀងដែលល្បីឈ្មោះលំដាប់ប្រទេសជាក់ជាមិនខាន ។ 

ថ្វីដ្បិតតែឈានមកដល់វិថីជោគជ័យនេះក៏ពិតមែន កញ្ញា Amie នៅតែពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាតារាចម្រៀងអាជីព ដែលប្រកបដោយទេពកោសល្យ មិនចាញ់ឪពុករបស់ខ្លួនឡើយ ៕

@khmersnobe Cover of Ms. @amyamy ♬ オリジナル楽曲 – រាំ!រាំ!Band🇯🇵🇰🇭クマイルス Nobe