ពិធីការិនី ស៊ឹម សូលិកា រំភើបចិត្តឥតឧបមាបន្ទាប់ពីឃើញកូនស្រីភ្ជាប់ពាក្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ ដោយនាងនិងគ្រួសារបានផ្តល់ការដូជាគ្រឿងអលង្ការមួយឈុតធំដល់កូនស្រី ។
ត្រឹមតែពិធីភ្ជាប់ពាក្យកូនស្រី ស៊ឹម សូលិកា រៀបចំឡើងយ៉ាងធំដុំប៉ុហ្នឹងហើយ ចុះទំរាំតែថ្ងៃរៀបការរបស់កូនស្រីនាងវិញ គឺដឹងតែកក្រើកហើយ ពីព្រោះនាងត្រៀមរៀបចំពិធីពិសេសជាច្រើនសម្រាប់កូនស្រីបណ្តូលចិត្ត ។
នៅក្នុងពិធីភ្ជាប់ពាក្យរបស់កូនស្រី ស៊ឹម សូលិកា កាលពីប៉ុន្មានថ្ងៃមុន គឺមានអ្នកចូលរួមយ៉ាងច្រើនកុះករ មានទាំងអ្នកមានមុខមាត់ធំនៅក្នុងសង្គម ហើយនាងថែមទាំងបានទិញគ្រឿងអលង្ការមួយឈុតធំដល់កូនស្រីនិងអនាគតកូនប្រសារប្រុសរបស់ខ្លួន ។
ទស្សនិកជនជាច្រើននៅពេលដែលឃើញ ស៊ឹម សូលិកា ផ្តល់កាដូដ៏ធំសម្រាប់កូនស្រីបែបនេះ ម្នាក់ៗសរសើរពីទឹកចិត្តនាងគ្រប់ៗគ្នា ។ ប៉ុន្តែអ្វីដែលទស្សនិកជនមានការងឿងឆ្ងល់នោះ គឺ ស៊ឹម សូលិកា មិនបានអញ្ជើញមិត្តសិល្បករចូលរួមពិធីភ្ជាប់ពាក្យរបស់កូនស្រីខ្លួនឡើយ ភាគច្រើនគឺជាភ្ញៀវខាងប្រុស និងក្រុមគ្រួសារប៉ុណ្ណោះ ។
ស៊ឹម សូលិកា ក៏ត្រៀមនឹងផ្តល់កាដូធំផ្សេងទៀតសម្រាប់កូនស្រីរបស់ខ្លួននៅក្នុងថ្ងៃរៀបការ ឱ្យសមមុខមាត់និងឋានៈគ្រួសារ ៕