ត្រឡប់មកវិញលើកនេះ ដេត ស្រីនាថ មានគ្រប់បែបយ៉ាងដើម្បីដណ្តើមមកុដ Miss Planet International 2024 

កញ្ញា ដេត ស្រីនាថ ធ្លាប់ខកខានក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិម្តងរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុនដោយសារបញ្ហាមួយចំនួន ដោយឡែកសម្រាប់លើកនេះនាងបានត្រៀមខ្លួនរួចរាល់ ដើម្បីដណ្តើមមកុដ Miss Planet International 2024 ដែលមានបេក្ខភាពមកពីជុំវិញពិភពលោកចូលរួមប្រកួតដល់ទៅ ៦៨ ប្រទេស ក្នុងនោះ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

ការវិលត្រឡប់របស់កញ្ញា ដេត ស្រីនាថ លើកនេះ មិនដូចកាលពីមុនឡើយ ដោយនាងមកលើកនេះជាមួយនិងភាពជឿជាក់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដណ្តើមមកុដ Miss Planet International 2024 ។ ជួបជាមួយកញ្ញា ដេត ស្រីនាថ កាលពីពេលថ្មីៗនេះ នាងបានប្រាប់ថា ទាំងរូបសម្រស់ សមត្ថភាព ចំណេះដឹង គឺនាងមានគ្រប់គ្រាន់ នាងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតប្រជែងជាមួយបេក្ខភាពមកពីបណ្តាលប្រទេសផ្សេងៗ ។ 

ជាមួយនិងភាពជឿជាក់នេះ កញ្ញា ដេត ស្រីនាថ ក៏មិនបានទុកពេលវេលាទំនេរចោលដែរ នាងប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីតាមរកក្តីស្រមៃខ្លួន ។ 

គួររំលឹកផងដែរថា កញ្ញា ដេត ស្រីនាថ ធ្លាប់ខកខាននៅក្នុងការចេញទៅប្រទេសនៅលើឆាកអន្តរជាតិក្នុងនាមជាបវរកញ្ញាមួយរូបផងដែរ កាលពីប៉ុន្មានឆ្នាំមុន ដោយសារបញ្ហាមួយចំនួន នាងពិតជាសោកស្តាយខ្លាំងដែលមិនបានចេញទៅប្រកួតតាមពេលកំណត់ តែទោះជាយ៉ាងណា នាងបានចាត់ទុកថា ការខកខាននាពេលនោះ គឺជាបទពិសោធថ្មីរបស់ខ្លួននៅក្នុងវិស័យបវរកញ្ញា ។ នាងរំពឹងថា ការវិលត្រឡប់របស់ខ្លួនលើកនេះ នឹងនាំខ្លួនទៅកាន់វិថីត្រចេះត្រចង់ដែលខ្លួនចង់បាន ៕