ការពិត ឈុត ភឹម ស្រីណូ កំពុងគ្រងនេះគឺជាស្នាដៃច្នៃប្រឌិតបណ្ឌិត ឯម រៀម សោះ បើទោះបីជាកន្លងមកមានអ្នករិះគន់លើស្នាដៃរបស់លោកក្តី តែលោកមិនចាប់អារម្មណ៍ឡើយ អ្វីដែលសំខាន់គឺលោកបង្កើតស្នាដៃទាំងនោះឡើងក្នុងគោលបំណងផ្សេងៗគ្នា ។
កញ្ញា ភឹម ស្រីណូ បានបង្ហាញវត្តមានថ្មីជាមួយ សម្រស់ថ្មី មុខមាត់ថ្មី និង ឈុតថ្មីដ៏ទាក់ទាញ ដែលឈុតនេះច្នៃឡើងពីកំទិចក្រណាត់ និងសម្ភារៈដែលត្រូវបានគេបោះបង់ចោល និងមិនបានផ្តល់តម្លៃ ។ តាមរយៈរូបភាពជាច្រើនសន្លឹកដែល ភឹម ស្រីណូ បានបង្ហាញនេះ ពិតជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង នឹងឆ្ងល់ថា តើការច្នៃម៉ូដសម្លៀកបំពាក់មួយឈុតនេះជាស្នាដៃនរណា ?
ការពិតនៅពីក្រោយការច្នៃម៉ូដសម្លៀកបំពាក់នេះ គឺបណ្ឌិត ឯម រៀម ជាអ្នករៀបចំឡើង និងច្នៃយ៉ាងប្រណិត ដោយចំណាយអស់ថវិការតិចតួចបំផុត ដោយសារតែសម្ភារៈដែលច្នៃឡើងនេះ គឺត្រូវបានរើសពីតំទិចកំណាត់ និងរបស់ដែលគេបោះបង់ចោល ។
លោក ឯម រៀម បានឱ្យដឹងថា ស្នាដៃថ្មីនេះគឺលោកធ្វើឡើងដើម្បីលើកស្ទួយនិងកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទីក លោកសង្ឃឹមថា នឹងមានអ្នកចូលរួមគាំទ្រស្នាដៃថ្មីរបស់លោកឱ្យបានច្រើន ។
ទន្ទឹមនិងការបង្ហាញនូវស្នាដៃថ្មីនេះលោក ឯម រៀម ក៏មិនខ្លាចក្នុងការរិះគន់ស្នាដៃរបស់លោកទៀតឡើយ ដូចមហាជនឃើញស្រាប់ហើយ រាល់ស្នាដៃថ្មីៗរបស់លោកភាគច្រើន គឺទទួលបានការរិះគន់ ច្រើនជាងការសរសើរ ។ ឯម រៀម បាននិយាយថា នរណាចង់រិះគន់អ្វីក៏លោកមិនខ្វល់ដែរ សំខាន់ស្នាដៃលោកល្អ ផ្ទុះ និងមានអ្នកមើលច្រើន ៕