ដើម្បីចូលរួមផ្សព្វផ្សាយពីពិធីបុណ្យអុំទូកប្រពៃណីខ្មែរ តារាសម្តែងដ៏មានប្រជាប្រិយភាព មាន សូនីតា បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីផលិតវិដេអូដ៏អស្ចារ្យ មើលហើយឡើងព្រឺសប្បុរស សូម្បីតែរូបនាងផ្ទាល់ក៏ភ័យ និងញ័រជើងដែរនៅពេលដែលថតវិដេអូនោះ ។
មាន សូនីតា ជាតារាស្រីដ៏មានប្រជាប្រិយដែលពូកែនៅក្នុងរកខនសិបប្លែកៗ ដើម្បីថតជូនមហាជនទស្សនា ជាក់ស្តែងកៀកថ្ងៃបុណ្យអុំទូកហើយ នាងបានផលិតវិដេអូខ្លីមួយដ៏គ្រោះថ្នាក់ ទាក់ទងទៅនិងការផ្សព្វផ្សាយពិធីបុណ្យអុំទូក ។
កញ្ញា មាន សូនីតា បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា « ញ័រជើង ហើយក៏ជាប្លង់មួយដែលពិបាកថតជាងគេ តែយ៉ាងណាយើងក៏ធ្វើបានជោយគជ័យ សម្តែងធ្វើជាមិនភ័យបានសម្រេច » ។
មូលហេតុដែល មាន សូនីតា សម្រេចចិត្តផលិតវិដេអូនេះឡើង គឺដើម្បីចូលរួមអបអរសាទរ និងផ្សព្វផ្សាយពីព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកូនខ្មែរ និងភ្ញៀវបរទេសបានដឹង និងជ្រួតជ្រាបពី ភាពស្រស់ស្អាត ភាពអស្ចារ្យ និងការដឹងគុណដល់ដូនតា ខ្មែរ ដែលបានបង្កើតព្រះរាជពិធីបុណ្យនេះឡើង ដើម្បីជាការជួបជុំក្រុមគ្រួសារ និងមិត្តភក្តិ ដ៏រីករាយក្អាកក្អាយ ទោះបីជាការថតវិដេអូនេះ ជួបនូវឧបសគ្គច្រើនយ៉ាងណា ក៏ជាឆន្ទះ រុញច្រាននាងឱ្យបង្កើត និង ផលិតវិដេអូមួយនេះ ដោយជោគជ័យ ជូនបបងប្អូនជនរួមជាតិបានទស្សនា ។
ក្រោយឃើញវិដេអូដ៏អស្ចារ្យរបស់ មាន សូនីតា ធ្វើឱ្យមហាជនផ្ទុះការកោតសរសើរយ៉ាងខ្លាំងចំពោះតារាស្រីរូបនេះ ដែលបានចំណាយពេលវេលា និងថវិការផ្ទាល់ខ្លួនផលិតវិដេអូដ៏អស្ចារ្យនេះឡើង នាងគឺជាតារាស្រីដំបូងហើយដែលចេះនឹកឃើញថតវិដូអូនេះ ។
សម្រាប់ព្រះរាជពិបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឆ្នាំនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៤ – ១៥- ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ៕