ស្របពេលដែលតារាចម្រៀង សុភ័ក្រ្ត កុសុម៉ា ចូលរោងការ បានធ្វើឱ្យសិល្បការិនីជាច្រើនរមូលពោះចង់រៀបការដែរ ក្នុងនោះ ពិធីការិនីមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ក៏រមូលពោះចង់រៀបការមានស្វាមីជាលើកទី២ និងគេដែរ ។
មង្គលការ សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យផ្អើលអស់ពិភពសិល្បៈ ដោយសារនាងបានអញ្ជើញទាំងសិល្បករជើងចាស់ និងជើងថ្មីទាំងអស់ចូលរួមយ៉ាងអធិអធមបំផុត ហើយនាងថែមទាំងបានរៀបចំកម្មវិធីប្លែកៗជាច្រើន។ អ្វីដែលធ្វើឱ្យ សុខ សោម៉ាវត្តី ដែលជាមិត្តម្នាក់រំភើបចិត្តនោះ គឺនៅពេលដែលឃើញ សុភ័ក្រ្ត កុសុម៉ា អាចរៀបការជាមួយមនុស្សដែលនាងស្រឡាញ់ ។
ជាមួយគ្នានោះ មេម៉ាយកូនមួយ សុខ សោម៉ាវត្តី ក៏រមូលពោះចង់រៀបការនិងគេដែរ រហូតនាងពោលពាក្យថា « និយាពីថាឃើញយាយប៉ិកហ្នឹងការ ឯងនេះរមូលចង់ការដែរ Energy គ្រប់ពេលហ្មង Sis អើយ Love u » ។
នៅពេលដេលឃើញ សុខ សោម៉ាវត្តី ពោលពាក្យបែបនេះ មានមិត្តភក្តិជាច្រើនចំអែរចំអន់ថា មានបុរសច្រើនណាស់ដែលចង់បាន តែមិនព្រមរើស ។ អ្នកខ្លះទៀតថា ការឆាប់ៗទៅ ។ សង្ស័យតែ សុខ សោម៉ាវត្តី មានគម្រោងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការក្នុងពេលឆាប់ៗនេះហើយមើលទៅ ទើបនាងហ៊ានពោលពាក្យប្លែកៗបែបនេះ ។
មិនដឹងថា សុខ សោម៉ាវត្តី នឹងធ្វើខ្លួននៅលីវរស់នៅម្នាក់ឯងដល់ពេលណាទៀតទេ បើក្រឡេកមកមើលកូនស្រីរបស់នាងធំពេញវ័យ ស្រស់ស្អាតមិនចាញ់នាងឡើយ តែនាងបែរជាទុកបេះដូងទំនេរចោលទៅវិញ ។
តាមពិត សុខ សោម៉ាវត្តី ក៏ចង់រៀបការមានគ្រួសារថ្មីដែរ ប៉ុន្តែក្រោយពីសាកល្បងស្នេហ៍ជាច្រើនលើកច្រើនសារ ជួបតែរឿងបែកបាក់មក នាងក៏សម្រេចចិត្តរស់នៅម្នាក់ឯងយ៉ាងកំព្រាផ្លូវចិត្ត ៕