មានឱកាសវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញលើកនេះ តារាចម្រៀងរ៉េប ក្តឹប បានពោលពាក្យដ៏សែនឈឺចាប់ថា « កំហុសធំក្នុងជីវិតរបស់ខ្ញុំគឺភាពអំនួត » ។
ដូចមហាជនបានដឹងស្រាប់ហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ឌីជេ ក្តឹប បានបាត់មុខពីឆាកតន្រ្តីយូរឆ្នាំមកហើយ ដោយសារតែការភ្លើតភ្លើន និងអំនួត បានធ្វើឱ្យលោកបាត់បង់ទីផ្សារ និង គ្មានការងារធ្វើ ។
ទន្ទឹមនឹងការប្រកាសវិលចូលសិល្បៈវិញនេះតារាចម្រៀងរ៉េបល្បីឈ្មោះ ក្តឹប បាននិយាយដោយឥតអៀនខ្មាស់ថា កំហុសធំក្នុងជីវិរបស់ខ្ញុំគឺភាពអំនួត ។ ដោយសារតែភាពអំនួត គិតថាខ្លួនចេះ ខ្លួនពូកែ ធ្វើឱ្យភ្លេចខ្លួន រហូតធ្លាក់ដល់សូន្យ ។
ឌីជេ ក្តឹប ពេលនេះបានផ្លាស់ប្តូរច្រើន លោកបានប្រឹងប្រែងធ្វើការងារ រកប្រាក់ចំណូលចិញ្ចឹមជីវិត ។ លោកថែមទាំងបានផ្តាំទៅកាន់ប្អូនៗជំនាន់ក្រោយ ថា « រៀនទទួលស្គាល់ការពិត រួចហើយរៀនផ្លាស់ប្តូរជីវិតថ្មី » ។
ក្នុងអំឡុងពេលបាត់បង់ការងារ ឌីជេ ក្តឹប ធ្លាប់មានជំងឺបាក់ទឹកចិត្ត និងមិនចង់ធ្វើអ្វីទាំងអស់ ដូច្នេះហើយក្នុងអំឡុងពេលនោះ ជីវិតរបស់លោកគឺសូន្យឈឹង សូម្បីតែមិត្តភក្តិក៏គ្មាននរណាចង់រាប់អាន ។ ប៉ុន្តែអ្វីៗពេលនេះបានប្រែប្រួលហើយ ដោយលោកបានរកឃើញជីវិតថ្មីរបស់ខ្លួន ប្រឹងធ្វើការងារ ប្រឹងរកលុយ ដើម្បីបន្តជីវិតរស់ ៕