អ្នកឧកញ៉ា ម៉ៅ ចំណាន អំពាវនាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ឱ្យបានច្រើន 

ខណៈពេលដែលព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » កាន់តែកៀកចូលមកដល់ សិល្បករសិល្បការិនីជាច្រើនបានត្រៀមខ្លួនដើម្បីចូលរួមសម្តែង ក្នុងនោះផងដែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមមាគមសិល្បករខ្មែរ ក៏បានអំពាវឱ្យភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » ឱ្យបានច្រើនកុះករ ។ 

ព្រឹត្តិការណ៍« ស្នាមញញឹមនៃកម្ពុជា» ក៏មានការតាំងពិព័រណ៌ម្ហូបអាហារ វត្ថុសិល្បៈនៃស្នាដៃខ្មែរ និងការច្រៀងរាំកម្សាន្ត ល្បែងប្រជាប្រិយ និង ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ខ្មែរ ជាដើម… ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាបឱ្យបានច្រើនកុះករ ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានមានប្រសាសន៍ថា « តាងនាមថ្នាក់ដឹកនាំ សមាគមសិល្បករខ្មែរ និងក្នុងនាមរូបនាងខ្ញុំផ្ទាល់ មានកិត្តិយស សូមគោរពអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ ពិសេសភ្ញៀវអន្តរជាតិមកពីបណ្តាប្រទេសនានាក្នុងពិភពលោក សូមចូលរួមព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ទាំងអស់គ្នា » ។ 

ចំណែកសិល្បករសិល្បការិនីខ្មែរជាង ៥០០ នាក់ក៏បានត្រៀមខ្លួនរួចរាល់ដែរ សម្រាប់ការសម្តែងនៅក្នុងព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា » ដើម្បីសម្តែងជូនភ្ញៀវជាតិនិងអន្តរជាតិទស្សនាកម្សាន្ត នៅលើទឹកដីអង្គរ ខេត្ត សៀមរាប ៕