ម្នាក់ៗជូនអាំងប៉ាវនិងបាច់ផ្កាតែ ខាត់ យ៉ៃ ធ្វើឱ្យ ខាត់​ សុឃីម ហួសចិត្តប្អូនប្រុសក្រោយទទួលបានអង្ករជាច្រើនបាវ ! 

តារាចម្រៀងពហុជំនាញអ្នកនាង ខាត់​ សុឃីម មានការហួសចិត្តជាខ្លាំងដោយប្អូនប្រុសរបស់ខ្លួន គឺលោក ខាត់ យ៉ៃ បានលីអង្ករជាច្រើនបាវទៅជូនដល់នាងក្នុងថ្ងៃសម្ពោធក្រុមហ៊ុនថ្មី ។

គ្រាន់តែឃើញលោក ខាត់ យ៉ៃ ដែលត្រូវជាប្អូនប្រុសអ្នកនាង ខាត់ សុឃីម លីអង្ករជាច្រើនបាវសម្រាប់ជាកាដូដល់បងស្រីក្នុងថ្ងៃសម្ពោធក្រុមហ៊ុនថ្មី បានធ្វើឱ្យអ្នកជុំវិញខ្លួនផ្ទុះសំណើចជាខ្លាំង សូម្បីតែអ្នកនាង ខាត់ សុឃីម ដែលជាម្ចាស់កម្មវិធី ក៏ផ្ទុះសំណើច និងហួសចិត្ត នៅពេលដែលឃើញប្អូនប្រុសយក អង្ករមកជូនខ្លួន រហូតនាងបាននិយាយទៅកាន់ប្អូនប្រុសរបស់ខ្លួនថា « ហួសចិត្ត វាធ្វើដូចជាផ្ទះឯងអត់អង្ករហូប ខ្វះកាដូជូនបងស្រីណាស់ឬ ? »  ។ តែទោះជាយ៉ាងណាអ្នកនាង ខាត់ សុឃីម រំភើបចិត្តខ្លាំងណាស់នៅពេលដែលទទួលបានទឹកចិត្តដ៏ថ្លៃថ្លារបស់ប្អូនៗ ។ 

អ្នកនាង ខាត់ សុឃីម ទើបតែសម្រេចបំណងប្រាថ្នាធំរបស់ខ្លួនបន្ទាប់ពីបានបាក់ទឹកចិត្តខ្លាំងក្នុងអំពេលរកស៊ីខាត និងជំពាក់ប្រាក់គេ រហូតបានលក់ផ្ទះជាច្រើនកន្លែង និងលក់ទ្រព្យសម្បត្តិដែលខ្លួនមាន សងបំណុលគេ និងសល់ប្រាក់ខ្លះដើម្បីចេញរកស៊ី ។ ទីបំផុតការតស៊ូរបស់អ្នកនាង ខាត់ សុឃីម ក្នុងរយៈពេល ៤ ឆ្នាំមកនេះទទួលបានជោគជ័យ អ្នកនាងបើកក្រុមហ៊ុនរកស៊ីលក់គ្រឿងសំអាង និងលក់ផលិតលិតជាច្រើន រហូតបានសាងសងអគារក្រុមហ៊ុនដ៏ធំមួយនៅទឹកដីបាសិទ្ធ ដែលជាស្រុកកំណើតរបស់ខ្លួន ។

អ្នកនាង ខាត់​ សុឃីម បានឱ្យដឹងថា សមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខំប្រឹងប្រែងរបស់នាងនិងស្វាមីពិតៗ ៕