ថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានប្រកាសថា នាងមិនទទួលការងារសម្តែងនិងច្រៀងរហូតដល់ទៅឆ្នាំ២០២៥ ។ មិនដឹងថា ពេជ្រ សូលីកា មានរឿងអ្វីបានជាធ្វើឱ្យនាងសម្រេចចិត្តចោលការងារខ្ទង់ម៉ឺនដុល្លាររហូតដល់ទៅជាង ៣ ខែបែបនេះ ?
ចាប់តាំងពីលែងលះជាមួយស្វាមីមក ពេជ្រ សូលីកា បានប្រឹងប្រែងធ្វើការងារទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកឡើយ ដើម្បីរកប្រាក់ចិញ្ចឹមកូនប្រុស និងប្អូនស្រីជាទីស្រឡាញ់របស់ខ្លួន ក្នុងមួយខែៗនាងទទួលបានចំណូលរាប់ម៉ឺនដុល្លារពីការងារចម្រៀង សម្តែង និងចូលរួមកម្មវិធីធំៗ ។
អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍កាលពីពេលថ្មីៗនេះស្រាប់តែតារាចម្រៀង ពេជ្រ សូលីកា បានប្រកាសថា នាងឈប់ទទួល Event រហូតដល់ឆ្នាំក្រោយ ។ ជុំវិញនេះការប្រកាសផ្អាកពីការងារនេះត្រូវបានអ្នកគាំទ្រជាច្រើនគិតថា ពេជ្រ សូលីកា ត្រូវបង្ខំចិត្តធ្វើបែបនេះ ដើម្បីគាប់ចិត្តគូស្នេហ៍អាថ៌កំបាំងរបស់ខ្លួន ដោយសារតែគួរស្នេហ៍របស់នាងជាមនុស្សប្រចណ្ឌច្រើន មិនចង់ឱ្យនាងលេចមុខក្នុងវិស័យនេះតទៅទៀតឡើយ ។ អ្នកខ្លះទៀតនិយាយថា ពេជ្រ សូលីកា សំងំយកពិស ដើម្បីត្រៀមខ្លួនជាមួយសមិទ្ធិផលថ្មីនៅដើមឆ្នាំ ២០២៥ ។
ទោះបីជាមានការគិតខុសពីគ្នា ពេជ្រ សូលីកា នៅពុំទាន់បញ្ជាក់ច្បាស់អំពីរឿងនេះឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងនៅឡើយទេ ផ្ទុយទៅវិញនាងសំងំឈឹង នៅតែផ្ទះ និងថែទាំងកូនប្រុស និង ប្អូនស្រីជាទីស្រឡាញ់ ។
ថ្វីដ្បិតតែប្រកាសផ្អាកទទួលការងារជាង ៣ខែក៏ពិតមែន ក៏មិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ ពេជ្រ សូលីកា ដា ដោយសារតែនាងមានប្រាក់ចំណូលផ្សេងទៀតក្រៅពីអាជីពសិល្បៈ ហើយនាងក៏មិនខ្វល់ពីរឿងអត់ប្រាក់ចាយ និងចិញ្ចឹមកូននិងប្អូនស្រីដូចជាពេលមុនៗដែរ ដូច្នេះហើយទើបនាងធ្វើខ្លួនធម្មតាៗ មិនខ្វល់ពីរឿងការងារចម្រៀង ៕