ដំណឹងល្អអ្នកនាង ខាត់ សុឃីម មិនហាមឃាត់កូនៗក្នុងការស្រឡាញ់ឬទាក់ទងគ្នាឡើយ ផ្ទុយទៅវិញមានតែជម្រុញបន្ថែមប្រសិនបើក្មេងៗស្រឡាញ់គ្នាមែន ក្នុងនាមជាអណាព្យាបាល នឹងរៀបចំទៅតាមប្រពៃណី ។
អ្នកនាង ខាត់ សុឃីម និងនាយ ពាក់មី កាន់តែស្និទ្ធស្នាលនិងគ្នាខ្លាំងឡើង ជាញឹកញាប់អ្នកទាំងពីរគឺច្រៀងកាត់សក់ការរួមគ្នា រហូតធ្វើឱ្យមានព័ត៌មានថា ទំនាក់ទំនងអ្នកនាង ខាត់ សុឃីម និងនាយ ពាក់មី កាន់តែល្អប្រសើរឡើង បន្ទាប់ពីកូនៗទាំងពីរនាក់បានស្គាល់គ្នា ។ សូម្បីតែមហាជនក៏បានសាទរចំពោះរឿងកូនៗរបស់អ្នកទាំងពីរផងដែរ ប្រសិនបើពួកគេពិតជាស្រឡាញ់ និងចង់រៀបការនិងគ្នាយ៉ាងពិតប្រាកដមែននោះ ។
ចំពោះរឿងនេះ អ្នកនាង ខាត់ សុឃីម បានបញ្ជាក់សារជាថ្មីម្តងទៀតថា បើកូនៗស្រឡាញ់គ្នា នាងក៏មិនប្រកែកដែរ ណាមួយនាងនិងលោក ពាក់មី ក៏ស្គាល់និងជិតឌិតគ្នាដែរ ។
កូនប្រុសអ្នកនាង ខាត់ សុឃីម និងកូនស្រីនាយ ពាក់មី ក៏បានស្គាល់គ្នាជិតឌិតដែរ បន្ទាប់ពីឪពុកម្តាយកាន់តែមានការស្និទ្ធស្នាលនិងគ្នា ប៉ុន្តែសម្រាប់អនាគតគឺពុំទាន់ដឹងច្បាស់នៅឡើយទេ ដោយសារពួកគេនៅក្មេងៗ និងកំពុងស្ថិតក្នុងវ័យសិក្សាដូចគ្នា ។
ទន្ទឹមនិងការបើកចំហរពីរឿងកូនៗ អ្នកនាង ខាត់ សុឃីម ក៏ត្រៀមនឹងបើកក្រុមហ៊ុនធំរបស់ខ្លួនជាផ្លូវការផងដែរនៅ ថ្ងៃទី ១៥ ខែ តុលា ខាងមុខនេះ បន្ទាប់ពីរកស៊ីអស់ពេលជាង ៤ ឆ្នាំ ។ អ្នកនាងសង្ឃឹមថា ការងាររកនេះនឹងកាន់តែជោគជ័យ ៕