កុំភ្លេចចូលរួមគាំទ្រមហោស្រពបុរាណខ្មែររឿង«ព្រះបាទជ័យវរ័្មនទី៧» នៅថ្ងៃស្អែកនេះ

សល់តែ ១ ថ្ងៃទៀតមហោស្រពបុរាណខ្មែររឿង « ព្រះបាទជ័យវរ័្មនទី៧ » ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ បានឈានចូលមកដល់ហើយ សម្រាប់សិល្បករសិល្បការិនីជាង ២០០ នាក់ដែលត្រៀម​សម្តែង​ក្នុងព្រឹត្តិការណ៍នេះក៏បានត្រៀមខ្លួមរួចរាល់ហើយដែរ ដូច្នេះបងប្អូនទស្សនិកជនទាំងអស់កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់សិល្បករយើង ។

នៅក្នុងថ្ងៃពិធីសំពះគ្រូ នៃកម្មវិធីមហោស្រពបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» កាលពីម្សិលមិញនេះ សិល្បករសិល្បការិនីដែលត្រៀមខ្លួនសម្តែងក្នុងព្រឹត្តិការណ៍នោះ ម្នាក់ៗមានទឹកមុខញញឹមស្រស់ ហើយក៏បានប្រឹងប្រែងហាត់សមឱ្យកាន់តែស្ទាត់ជំនាញ ប៉ុន្តែអ្វីដែលជាកង្វល់នោះ គឺសំបុត្រលក់មិនទាន់អស់ទេ ។

ទាំងសិល្បករសិល្បការិនី ក៏ដូចជាអ្នកគ្រូលោកគ្រូដែលបានដែលត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះបានសម្តែងនូវការព្រួយបារម្ភជាខ្លាំង ដោយសារសំបុត្រលក់មិនទាន់អស់ ។ អ្នកគ្រូ ឱម​ យុវណ្ណឌី ប្រធានសាលារបាំសិល្បៈវប្បធម៌យុវណ្ណឌី នៅតែទទូច និងសំណូមពរឱ្យមហាជនចូលរួមទស្សនាមហោស្រពបុរាណខ្មែរ ឱ្យបានច្រើន ដើម្បីលើកទឹកចិត្ត និងលើកទឹកចិត្តដល់សិល្បករសិល្បការិនីដែលបានលះបង់កម្លាំងកាយចិត្តក្នុងការងារមួយនេះ ។

កញ្ញា ព្រះកាយច័ន្ទ ក៏ជាតួអង្គសំខាន់នៅក្នុងមហោស្រពបុរាណខ្មែររឿង «ព្រះបាទជ័យវរ័្មនទី៧ » ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថនិងសមិទ្ធផលនៃមហាវិរៈក្សត្រទាំង៣អង្គ នេះផងដែរ ។

គួរបញ្ជាក់ផងដែរថា មហោស្រពបុរាណខ្មែរដោយនាំយកនូវទស្សនីយភាពរឿង « ព្រះបាទជ័យវរ័្មនទី៧ » ដែលនឹងរៀបចំឡើងនៅថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែ កញ្ញា នៅមហោស្រពកោះពេជ្រ មានឈុតឆាកសម្តែងជាច្រើនរយៈ ១ ម៉ោងកន្លះ ។ រយៈពេលជាច្រើនខែនៃការខំប្រឹងប្រែងហាត់សមនេះសិល្បករសិល្បការិនីបានបេ្តជ្ញាចិត្តធ្វើឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ៕