ប្លែកភ្នែកចម្លែកអារម្មណ៍ លោក ឈឿន ឧត្តម , សុះ ម៉ាច និង ឌីជេក្លាំដឹកដៃគ្នាផលិតបទចម្រៀងថ្មី « រដូវភ្ជុំមកដល់ហើយ » 

ពិតជាប្លែកភ្នែក ចម្លែកអារម្មណ៍លោក ឈឿន ឧត្តម , សុះ ម៉ាច និង ឌីជេក្លាំ បានពួតដៃគ្នាផលិតបទចម្រៀងថ្មីសម្រាប់អបអរនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយក្នុងវិដេអូចម្រៀងនេះ អ្នកទាំង៣បាននាំគ្នាទៅផ្តិតយកទិដ្ឋភាពនៅស្រុកស្រែចំការធ្វើឱ្យទស្សនិកជន កាន់តែនឹកស្រុកនឹកស្រែ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ។ 

ថ្វីដ្បិតតែវិដេអូចម្រៀង « រដូវភ្ជុំមកដល់ហើយ » របស់តារាចម្រៀងទាំង ៣ រូបនេះបានចេញមួយរយៈពេលក្តី ប៉ុន្តែសន្ទុះនៃការគាំទ្របទចម្រៀងនេះ គឺខ្លាំងមិនធម្មតាទេ គឺមានអ្នកចូលមើលជាហូរហែ ។ 

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច លោក ឈឿន ឧត្តម ព្រមទាំង ឌីជេក្លាំ ពិតជារំភើបចិត្តណាស់ដែលបានចាប់ដៃគ្នាច្រៀងនៅក្នុងបទចម្រៀងថ្មីៗនេះដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ណាមួយបទចម្រៀងនេះគឺជាបទចម្រៀង Original Song ផង អ្នកទាំងបីរំពឹងថា បទចម្រៀងនេះនឹងធ្វើឱ្យពុកម៉ែបងប្អូនចូលចិត្ត និងបានរាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។ 

តារាចម្រៀងលោក សុះ ម៉ាច និង លោក ឈឿន ឧត្តម បានបាត់មុខពីឆាកចម្រៀងយូឆ្នាំមកហើយ ដោយសារអ្នកទាំងពីរបានងាកទៅធ្វើការងាររកស៊ីជំនួសវិញ យូរៗម្តងទើបទស្សនិកជនបានស្តាប់ចម្រៀងរបស់ពួកគាត់ ។ 

ទាំងលោក សុះ ម៉ាច ក៏ដូចជាំលោក ឈឿន ឧត្តម រំពឹងថា ទស្សនិកជននឹងចូលចិត្តបទចម្រៀងរបស់ពួកគាត់ ។ ឆាប់ៗខាងមុខតារាចម្រៀងទាំងពីររូបក៏ត្រៀមនឹងបញ្ចេញស្នាដៃជាច្រើនទៀត ដើម្បីបំពេរអារម្មណ៍ទស្សនិកជន ។ តោះទស្សនាវិដេអូចម្រៀងរបស់តារាចម្រៀងជើងចាស់ទាំង ៣ រូបទាំងអស់គ្នា ៕