កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត ដឹកដៃភរិយាចេញទៅសម្តែងក្នុងកម្មវិធីធំនៅ អាមេរិក តាមគម្រោងដែលបានគ្រោងទុក ! 

កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានដឹកដៃភរិយាចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក តាមគម្រោងដែលបានគ្រោងទុក ដើម្បីចូលរួមក្នុងការប្រគំតន្រ្តី និង ផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ ខ្មែរ ទៅកាន់ពិភពលោក ។  

កំពូលតារាម្រៀងលោក ខេមរៈ សិរីមន្ត និងភរិយាព្រមទាំងក្រុមការងាររបស់ខ្លួនបានចេទៅនៅ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ ខែ កញ្ញា នេះ ដើម្បីត្រៀមខ្លួនចូលរួមសម្តែងនៅក្នុងការប្រគំតន្រ្តីដ៏ធំដែលរៀបចំឡើង នៅថ្ងៃទីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងកម្មវិធី The Inaugural Cambodia Day ដែលមានតារាចម្រៀង ខ្មែរ ជាច្រើនចូលរួមផងដែរ ដូចជា អ្នកនាង មាស សុខសោភា កញ្ញា បាន មុន្នីល័ក្ខ ជាដើម…។ ជាមួយនិងការចាកចេញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បាន  បានត្រៀមនូវបទចម្រៀង ក៏ដូចឈុតសម្លៀកបំពាក់ដែលច្នៃយ៉ាងប្រណិតពីស្នាដៃកូន ខ្មែរដើម្បីចូលរួមកម្មវិធីនោះ លោកថែមទាំងបាននិយាយទៅកាន់អ្នកគាំទ្ររបស់លោក ថា « គោរពជម្រាបសួរពូមីងបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក ទាំងអស់គ្នា ពេលនេះក្មួយបានចេញដំណើរទៅសម្តែងជូនអ៊ុំពូមីងហើយ ។ ជួបគ្នាដោយក្តីគោរព » ។

សម្រាប់ការប្រគំតន្រ្តីនេះ ពិតជាពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាជន ខ្មែរ ដើម្បីចូលរូមផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ ខ្មែរ ទៅកាន់ពិភពលោក ក្នុងនោះក៏មានការការតាំងពិព័រណ៌នូវផលិតផល ខ្មែរ គ្រប់មុខ ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជារំភើបចិត្តខ្លាំងណាស់ជាមួយនិងការចូលរួមសម្តែងនៅលើទឹកដី សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ដើម្បីជួបជាមួយពុកម៉ែបងប្អូន ខ្មែរយើង ។ ដូច្នេះកុំភ្លេចជួបជាមួយតារាចម្រៀងល្បីៗជាច្រើនរូបប្រចាំនៅក្នុងប្រទេស កម្ពុជា ដែលបានចូលរូមសម្តែងនៅក្នុងកម្មវិធី The Inaugural Cambodia Day នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ទឹកដី សហរដ្ឋអាមេរិក ៕