ក្រុមបាល់ទាត់តារាកម្ពុជា កាន់តែកក់ក្តៅចិត្ត ក្រោយចុះMOU ជាមួយដៃឯក

តារាចម្រៀង ខេម និង ក្រុមបាល់ទាត់តារាកម្ពុជា កាន់តែកក់ក្តៅចិត្ត ក្រោយបានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡាជាមួយដៃឯក រយៈពេល ១ឆ្នាំ ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅសណ្ឋាគារ តារា អ៊ែរផត រាជធានីភ្នំពេញ កាលពីថ្ងៃ២៣ ខែ កញ្ញា កន្លងមកនេះ ។

ការចុះ MOU នេះត្រូវបានលោក ខេម ដែលជាប្រធានក្រុមបង្ហើបឱ្យដឹងថា ពិតជាមានការសារៈសំខាន់ណាស់ហើយក៏ជាឱកាសបង្កើនការងារដល់ប្រជាជន កម្ពុជា ផងដែរ ។

​នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡារវាង ក្រុមហ៊ុន ដៃឯកជាមួយក្រុមបាល់ទាត់តារាកម្ពុជា មានការចូលរួមពីលោកគ្រូ ឈិន ឈឿន លោក ខេម ក្រុមសិល្បករដែលជាកីឡាករនៅក្នុងក្រុមបាល់ទាត់តារាកម្ពុជា និងថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន ដៃឯក ផងដែរ ។ លោក ទួន ច័ន្ទឆោមឆវី នាយកប្រតិបត្តិក្រុមហ៊ុន ដៃឯក បានសម្តែងនូវការរីករាយនៅក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ដៃឯក និងក្រុមកីឡាបាល់ទាត់ តារាកម្ពុជា រយៈពេល២ឆ្នាំ សម្រាប់កិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡាដល់ក្រុម តារាបាល់ទាត់កម្ពុជា ដើម្បីចូលរួមចំណេកក្នុងសកម្មភាពការងារសប្បុរសធម៌ ។

តារាចម្រៀងលោក ខេម ដែលជាប្រធានក្រុមនៅក្នុងក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡាជាមួយក្រុមហ៊ុន ដៃឯក ពិតជាមានសារៈសំខាន់និងផ្តល់អត្ថប្រយោជន៍ជាច្រើន ។ លោកសូមអំពាវនាវឱ្យបងប្អូនចូលរួមគាំទ្រផលិតផលស្នាដៃ កូនខ្មែរ « ដៃឯក ស្ពត » ឱ្យបានច្រើនកុះករ ដើម្បី កម្ពុជា អាចឈានជើងទៅដល់ឆានអន្តរជាតិ តាមរយៈស្នាដៃកូនខ្មែរ ជាពិសេសគឺអាចជួយបង្កើនការងាងរដល់ប្រជាជនយើងផងដែរ ។

ក្រុមហ៊ុន ដៃឯក  ស័្ពត ជាក្រុមហ៊ុន ផលិតសំលៀកបំពាក់កីឡាដែលឈានមុនគេ ក្នុងចំណោមក្រុមហ៊ុនធំៗជាច្រើន នៅកម្ពុជា  ផលិតនេះ រចនា ដោយស្នាដៃកូនខ្មែរ បច្ចុប្បន្ននេះក្រុមហ៊ុន បានពង្រីកខ្លួនកាន់តែឆាប់រហ័ស និងធំជាងមុន គឺមាន ទាំងការផលិតបោះដុំ លក់រាយ ការផលិត ឯកសណ្ឋានក្រុមហ៊ុន ឯកសណ្ឋានសិស្ស និស្សិត ឯកសណ្ឋានកីឡាគ្រប់ប្រភេទ ។ សមៀកបំពាក់នីមួយៗ គឺត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដើម្បីសម្រេចចេញបានពីរូបរាង ដែលល្អ និងមានគុណភាព ជូនដល់អតិថិជន។ ក្រុមហ៊ុនបានផ្តោតសំខាន់លើ ការរចនាម៉ូត តម្លៃ សេវាកម្ម និងគុណភាព ពោលគឺ រក្សាអោយបានទំនុកចិត្តរបស់អតិថិជនគ្រប់រូប ៕