ខ្លាំងមិនធម្មតា«យើងត្រូវគ្នាវិញបានទេ? » Version Remix របស់តារាចម្រៀង ធីតា ដាវីកា មានអ្នកលេងតាមនៅលើTikTok ចំនួន100K

បទចម្រៀង« យើងត្រូវគ្នាវិញបានទេ? » Version Remix របស់តារាចម្រៀងពន្លកថ្មីផលិតកម្ម Galaxy Navatra គឺកញ្ញា ធីតា ដាវីកា ពិតជាខ្លាំងមិនធម្មតាមែនចេញផ្សាយត្រឹមជាងមួយខែមកនេះមានអ្នកគាំទ្រនិងលេងតាមនៅលើបណ្តាញសង្គមTikTok ចំនួន100K គួរឱ្យភ្ញាក់ផ្អើល។

ការពិតបទចម្រៀងខាងលើជាប្រភេទបទមនោសញ្ចេតនាស្នេហាយុវវ័យដែលនិពន្ធដោយកញ្ញា យ៉ង់ ចន្ទនីតា និងនិពន្ធបទភ្លេងដោយលោក ប្រុសម៉ៅ សុទ្ធសឹងតែជាធនធានមនុស្សខ្លាំងនៅក្នុងផលិតកម្មយក្ស Galaxy Navatra ទើបធ្វើឱ្យចម្រៀងមួយបទនេះមានភាពលេចធ្លោ បូករួមជាមួយសំឡេងបែប Unique ផ្ទាល់ខ្លួនកញ្ញា ធីតា ដាវីកា ធ្វើឱ្យបទចម្រៀង យើងត្រូវគ្នាវិញបានទេ? ទទួលបានការចាប់អារម្មណ៍និងគាំទ្រាយ៉ាងច្រើនពីយុវវ័យរហូតមានទស្សនាផ្ទាល់លើYouTube ជាង300K។

យើងត្រូវគ្នាវិញបានទេ? Version Remix រឹតតែបន្ថែមរសជាតិថ្មីសម្រាប់យុវវ័យគឺទទួលបានអារម្មណ៍មួយប្លែកគឺSad តែសប្បាយតាមចង្វាក់Remix។ រដូវកាលភ្ជុំបិណ្ឌនេះកញ្ញា ធីតា ដាវីកា បានទម្លាក់MVមួយបទទៀតក្រោមចំណងជើង ចង់មានសង្សារដែរ? ក៏បានធ្វើឱ្យមានការចាប់សារជាថ្មី។

ជាការកត់សម្គាល់កញ្ញារូបស្រស់ ធីតា ដាវីកា ប្រាកដជាមានអនាគតស្រស់បំព្រងលើវិថីសិល្បៈក្នុងពេលដ៏ខ្លីខាងមុខ៕