អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរូមគាំទ្រមហោស្រពអាហារមេគង្គដើម្បីប្រមូលថវិការជួយដល់ការងារសប្បុរសធម៌និងផ្សព្វផ្សាយពីសិល្បៈវិប្បធម៌ 

ប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមកៀរគរថវិការ គាំទ្រដល់មហោស្រពអាហារមេគង្គ ដើម្បីប្រមូលថវិការជួយដល់ការងារសប្បុរសធម៌ក៏ដូចជាចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌និងប្រពៃណី ខ្មែរ ។ 

កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤​ កន្លងមកនេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរ ចូលរួមគាំទ្រដល់ មហោស្រពអាហាមេរគង ដើម្បីអបអរដល់ទេពកោសល្យ និង ជំនាញធ្វើម្ហូបនៅតំបន់មេគង្គ ដើម្បីប្រមូលថវិកាជួយដល់យុវជនមិនមានលទ្ធភាពបន្តការសិក្សា ។ 

កម្មវិធីសប្បុរសធម៌ Gala Dinner បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគសិល្បករខ្មែរ។

ដើម្បីចូលរួមចំណែក វិភាគទានក្នុងកម្មវិធីសប្បុរសធម៌នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំក្រុមសិល្បៈបុរាណ ទៅសម្តែងក្នុងកម្មវិធីរាត្រីសមោសរ «White Hats Gala Dinner»ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរដល់អ្នកចូលរួមផង និងចូលរួមកៀរគរថវិកាដើម្បីគាំទ្រដល់កម្មវិធីនេះ ដើម្បីប្រមូលថវិកាជួយដល់ការងារសប្បុរសធម៌នៅកម្ពុជា ៕