អ្នកលក់អនឡាញល្បីឈ្មោះ អូនស្អាត ចេញមុខឆ្លើយតបអ្នករិះគន់លើព្រឹត្តិការណ៍ Gumball 3000 ក្រោយមានករណីរថយន្តមួយគ្រឿងបានឆាបឆេះ !

ស្របពេលព្រឹត្តិការណ៍ Gumball 3000 កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេស ស្រាប់តែមានមតិរិះគន់មួយចំនួនលើការរៀបចំព្រឹត្តិការណ៍នោះ បន្ទាប់ពីមានរថយន្តមួយគ្រឿងបានឆាបឆេះ ។ ជាមួយគ្នានេះផងដែរអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលត្រូវមហាជនស្គាល់ឈ្មោះថា អូនស្អាត បានចេញមុខបញ្ជាក់ច្បាស់ៗពីអត្ថប្រយោជន៍នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។  

លោក យុទ្ធ ដែលត្រូវបានមហាជនស្គាល់ថាជា អ្នកលក់អនឡាញល្បីឈ្មោះដែលបានប្រើឈ្មោះថា អូនស្អាត ដែលជាញឹកញាប់លោកតែងតែលេចមុខក្នុងការងារសប្បុរសធម៌ ជាមួយនិងការបង្ហាញនូវព្រឹត្តិការណ៍ Gumball 3000 នេះលោកបានចេញមុខបកស្រាយចំពោះរឿងមតិរិះគន់មួយចំនួនទៅលើព្រឹត្តិការណ៍ Gumball 3000 ថា «  ឃើញបងៗ មានមតិរិះគន់លើព្រិត្តការណ៍ Gumball 3000 ក្នុងនាមជាអ្នកស្រលាញ់វិស័យឡានមួយរូបដែរ ខ្ញុំសូមបញ្ចេញមតិបន្តិច លើព្រឹត្តិការណ៍នេះ បងៗដែលមិនទាន់បានដឹង ប្អូនសូមជំរាបថា នេះមិនមែនជាការជួបជុំការជ្រែឡានតែម្យ៉ាងនោះទេសូមបងបងកុំវិនិច្ឆ័យលើឡានGTR ពណ៍ផ្ទៃមេឃដែលឆេះតែម្យ៉ាងហើយបង្កើតជាភាពអវិជ្ជមាន ព្រឹត្តិការណ៍នេះ គឺជាការជួបជុំបុគ្គលល្បីៗ នៅទូទាំងពិភពលោកដែលស្រលាញ់វិស័យឡាន ពិសេសគឺឡាន SPORT ដែល ឡាននីមួយៗ មានម្ចាស់ដែលជា មហាសេដ្ឋីពាន់លាន និង ជាបុគ្គលល្បីៗហើយវាអាចមានតម្លៃដល់រាប់សិបលានដុល្លារ មកពី អាស៊ីនិង អឺរ៉ុប ការបើកទ្វារទទួលយ៉ាងកក់ក្តៅរបស់រដ្ឋាភិបាល កម្ពុជា បង្ហាញអោយឃើញថា ពួកយើងឈានដល់ចំណុចសន្តិភាពពេញលេញមួយ ដែលខ្ញុំពិតជាមានមោទនភាពណាស់ ដែល រដ្ឋាភិបាល បើកចិត្តទទួលយកគ្រប់ទំរង់នៃភាពស៊ីវីល័យ ដើម្បី កម្ពុជា អាចលូតលាស់បានគ្រប់វិស័យ យ៉ាងពិតប្រាកដ ជាចុងក្រោយ សូមបងបង មេត្តា កុំប្រៀបធៀប វាមិនបានអ្វីមកវិញនោះទេ បងៗយើងគួរ សំលឹងលើភាពវិជ្ជមាននៃ ព្រឹត្តិការណ៍នីមួយៗ ជាក់ស្តែង ព្រឹត្តិការណ៍នេះជាឪកាសដ៏ល្អសំរាប់ យើង កម្ពុជា ផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗ ដែលជាការជំរុញ(BOOST) អោយភ្ងៀវទេសចរណ៍គោលដៅមក ទស្សនា កម្ពុជា ផងដែរ»។ 

ព្រឹត្តិការណ៍ Gumball 3000 ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេសជាមួយនិងការបង្ហាញនូវរថយន្តទំនើបៗនិងការប្រគំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិ ដែលបានទាក់ទាញមហាជនចូលរួមយ៉ាងច្រើនកុះករ ៕