មិនដល់មួយខែផងលោក ប៊ឺរី និង ម៉ាដាមដា ជះលុយខ្ទង់លានដុល្លារលើសម្ភារៈទាំងនេះ មុនពិធីមង្គលការមកដល់ !

មិនទាន់ដល់មួយខែស្រួលបួលផង ស្រាប់តែតារាសម្តែងបុរសសង្ហា ប៊ឺរី និងអ្នកលក់អនឡាញល្បីឈ្មោះ ម៉ាដាមដា បានជះលុយខ្ទង់លានដុល្លារលើសម្ហារៈទាំងអស់នេះ មើលទៅជីវិតអ្នកទាំងពីរពិតជាហាយសូរមិនធម្មតាទេ ។ 

កាលពីប៉ុន្មានសប្តាហ៍មុន ម៉ាដាមដា បានកម្ម៉ងទិញរថយន្តថ្មីមួយគ្រឿងជូនដល់តារាសម្តែងលោក ប៊ឺរី ដែលជាអនាគតស្វាមីដែលមានតម្លៃខ្ពស់មិនធម្មតា ដោយឡែកប៉ុន្មានថ្ងៃនេះស្រាប់តែអ្នកលក់អនឡាញល្បីឈ្មោះរូបនេះ បានរៀបចំពិធីស្វាគមន៍រថយន្តថ្មី ដ៏ប្រណិតរបស់ខ្លួនមួយគ្រឿងទៀតម៉ាក Rolls-Royce ទុកជាកាដូសម្រាប់ខ្លួនឯង ។ មិនត្រឹមតែបានជះលុយទិញរថយន្តជាច្រើនគ្រឿងក្នុងពេលមួយប៉ុណ្ណោះទេ ម៉ាដាមដា ថែមទាំងបានទិញម៉ូតូថ្មីដែលមានតម្លៃកប់សារី និង របស់មានតម្លៃជាច្រើនផ្សេងទៀត ដើម្បីជាកាដូដល់លោក ប៊ឺរី ផងដែរ ដែលរឿងនេះកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនផ្ទុះការចាប់អារម្មណ៍ ។ 

ទន្ទឹមនិងការបង្ហាញខ្លួនជាមួយនិងភាពហ៊ឹហារនូវសម្ភារៈនិយមទាំងអស់នេះ តារាសម្តែងលោក ប៊ឺរី និង ម៉ាដាមដា ក៏បានដើរទិញផ្ទះវីឡាតម្លៃខ្ទង់លានដុល្លារ ដើម្បីសាងជីវិតគ្រួសារថ្មីនិងគ្នាផងដែរ ប៉ុន្តែអ្នកទាំងពីរនៅពុំទាន់ជ្រើសរើសថានឹងយកផ្ទះណាមួយនៅឡើយទេ ដោយសារតែមានជំរើសច្រើន ។ 

ទន្ទឹមនិងការបង្ហាញខ្លួនយ៉ាងហ៊ឹហារជាមួយសម្ភារៈនិយមតម្លៃខ្ពស់បែបនេះ លោក ប៊ឺរី និង ម៉ាដាមដា ក៏កំពុងប្រើជីវិតហាយសូរយ៉ាងសប្បាយរីករាយទៅចូលរួមកម្មវិធី និងដើរម្សាន្តតាមខេត្តក្រុងនានា បន្ទាប់សម្រេចចិត្តដើរលើវិថីនេះតែមួយ ។ បើតាមគម្រោងលោក ប៊ឺរី និង ម៉ាដាមដា នឹងត្រូវរៀបការនៅក្នុងអំឡុងខែ កុម្ភះ ឆ្នាំ ២០២៥ នាពេលប៉ុន្មានខែខាងមុខ ដោយពិធីមង្គលការអ្នកទាំងពីរត្រៀមនឹងរៀបចំឡើងយ៉ាងធំដុំបំផុត ឱ្យសមទៅនិងកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ។

អ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរងចាំមើលថ្ងៃមង្គលការរបស់អ្នកទាំងពីរមកដល់ ជាពិសេសលោក ប៊ឺរី គឺជាតារាសម្តែងដែលមានអ្នកគាំទ្រស្រឡាញ់និងចូលចិត្តច្រើន ម្នាក់ៗចង់ឃើញលោកដឹកដៃនារីដែលខ្លួនស្រឡាញ់ចូលរោងការទៅតាមប្រពៃណី ខ្មែរ ៕