ភ្ញាក់ផ្អើលទាំងយប់កាលពីរំលងអាធ្រាត្រថ្ងៃទី ០៨ ខែ កញ្ញា កន្លងមកនេះ តារាសម្តែង ឌុច លីដា និង ហង្ស សុជាតា ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីផ្លុំជាតិអាកុល និងផាកពិន័យទៅតាមផ្លូវច្បាប់ បន្ទាប់ពីនាងបើកបរក្នុងស្ថានភាពស្រវឹង ។
តាមរយៈវិដេអូ និង សកម្មភាព ឌុច លីដា ត្រូវសមត្ថកិច្ចវាស់ជាតិអាល់កុលនោះ កំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន ដោយសារ ឌុច លីដា បានប្រើពាក្យសម្តី ព្រមទាំងកាយមិនសមរម្យដាក់សមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវកម្ពុជាក្រោមខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។ តែទោះជាយ៉ាងណារឿងនេះត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ដោយការពិនិត្យជាតិអាល់កុល គឺមានកម្រិត ០.៩០ មីល្លីក្រាមក្នុងមួយលីត្រខ្យល់ និងបានបង់ប្រាក់ផាកពិន័យចំនួន ២ លានរៀល ។
ចំពោះរឿងនេះ តារាចម្រៀង ហង្ស សុជាតា បានបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួនថា « សូមជម្រាបជូនបងប្អូនមហាជនទាំងអស់ នឹង ហ្វេនហ្វេននាងខ្ញុំដែលស្រឡាញ់និងបារម្ភពីសុខទុក្ខនាងខ្ញុំទាំងពីរ ចំពោះបញ្ហាបានបញ្ចប់រួចរាល់ហើយតាំងពីយប់ហ្នឹង ដោយសារខាងប្អូនអ្នកបើកបរគាត់បានសហការផ្លុំតាមបងប៉ូលីសហើយ បង់លុយពិន័យហើយ ធ្វើតាមគ្រប់យ៉ាងហើយ គ្រាន់តែអត់គ្រប់កំរិតលេខទើបបាននៅនិយាយគ្នា សូមបងប្អូនកុំមានការងឿងឆ្ងល់ទៀតអី »៕