ចាប់តាំងពីបង្ហាញពីទំនាក់ទំនងខ្លួនជាមួយគូស្នេហ៍ដែលបានព្យាយាមលាក់បាំងអស់ពេលជាច្រើនឆ្នាំមកនេះ កញ្ញា សុភ័ក្រ្ត កុសុម៉ា បានចេញមុខសូមទោសអ្នកគាំទ្ររបស់ខ្លួនដែលតែងតែនិយាយថាខ្លួននៅ Single ។
រឿងរ៉ាវស្នេហារបស់ សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យកក្រើកអស់វិស័យសិល្បៈ ពីព្រោះនាងបានព្យាយាមលាក់បាំងពីរឿងស្នេហាខ្លួនអស់ពេលជាច្រើនឆ្នាំ ដើម្បីតាមដាន និងមើលចិត្តគូស្នេហ៍ មុននឹងសម្រេចប្រកាសជាសាធារណៈ ។
ការប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនេះ ធ្វើឱ្យមហាជាច្រើននិយាយថា សុភ័ក្រ្ត កុសុម៉ា ជាមនុស្សពូកែកុហក មិនថាចូលរួមកម្មវិធីអ្វីនោះទេ នាងតែងតែនិយាយថា នៅ Single ពុំមានដៃគូនោះទេ បើទោះបីជានាងមានវ័យ ៣០ ឆ្នាំក្តី ក៏ពុំទាន់បានជ្រើសរើសបុរសណាម្នាក់មកធ្វើជាដៃគូដែរ តែស្ងាត់ៗបង្ហាញជាសាធាណរៈ ធ្វើឱ្យមហាជនស្ទើរតែបាក់ចង្កេះ ។
ភ្លាមៗបន្ទាប់ពីមានរឿងរ៉ាវបែបនេះ សុភ័ក្រ្ត កុសុម៉ា ក៏បានចេញមុខសូមទោស និង និយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ប៉ុន្មានថ្ងៃនេះ ពួកខ្ញុំទាំងពីរនាក់បានសាងកំហុសដ៏ធំមួយធ្វើឱ្យបងប្អូនបាត់បង់ទំនុកចិត្តជាមួយមេធីម Single តាមបណ្តាញសង្គម បានធ្វើឱ្យមានការរំជើបរំជួលចិត្តជាខ្លាំង ដូច្នេះខ្ញុំសុំចេញមុខសូមអរគុណដល់ ពុកម៉ែ បងប្អូនទាំងអស់គ្នា ដែលបានជូនពរ អបអរសាទរ ពួកគខ្ញុំទាំងពី ទាំងអ្នកញញឹមម្នាក់ឯង ឬញញឹមជាក្រុម លាយឡំទឹកភ្នែក ។ ខ្ញុំពិតជារំភើបចិត្ត ពិតជាអរគុណខ្លាំងមែនទែនចំពោះការអបអរសាទរ ការជូនពរ » ។
ជាមួយគ្នានេះផងដែរ សុភ័ក្រ្ត កុសុម៉ា ក៏ត្រៀមនឹងដឹកដៃគូស្នេហ៍ចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដើម្បីសាងគ្រួសារពេញលេញដូចជាមិត្តភក្តិមួយចំនួន ។ ទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំមើល សុភ័ក្រ្ត កុសុម៉ា គ្រងឈុតកូនក្រមុំ ថានាងស្រស់ស្អាតកម្រិតណា ៕