តារាសម្តែង កែវ ពេជ្រពិសី ចាប់ផ្តើមចេញមុខក្នុងសកម្មភាពសិល្បៈឡើងវិញហើយ ក្រោយពីកូនប្រុសនាងមានវ័យជិត ៣ ឆ្នាំ ។ ក្នុងអំឡុងពេលនេះ កែវ ពេជ្រពិសី មិនទាន់បានគិតគូរឿងចេញទៅរស់នៅ តាមស្វាមីនៅប្រទេស កាណាដា ទេ ផ្ទុយទៅវិញនាងបែរជារងចាំកូនប្រុសមានវ័យ ៥ ឆ្នាំ ទើបចាកចេញ ។
កែវ ពេជ្រពិសី បានប្រកាសវិលត្រឡប់ចូលកាន់វិស័យសម្តែងឡើងវិញហើយបន្ទាប់ពីបានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំ ទោះមិនបានតំណែងជាតួឯកដូចមុន នាងសុខចិត្តថតដោយមិនប្រកាន់អ្វីទាំងអស់ ពីព្រោះនាងចង់សាងស្នាដៃជាច្រើនដើម្បីទុកជាអនុស្សាវរីយ៍មុនពេលចេញទៅរស់នៅប្រទេស កាណាដា ។
តារសម្តែង កែវ ពេជ្រពិសី ទុកចិត្តខ្លាំងលើកស្វាមីរបស់ខ្លួន ទោះជាត្រូវរស់នឆ្លងប្រទេសឆ្ងាយពីគ្នាក្តី កែវ ពេជ្រពិសី បាននិយាយថា នាងមិនខ្លាចស្វាមីខ្លួនក្បត់ចិត្តឡើយ ពីព្រោះស្វាមីនាងបានផ្តល់គ្រប់បែបយ៉ាងដល់រូបនាង ទាំងទំនុកចិត្ត ការទំនុកបំរុង និងផ្តល់ភាពកក់ក្តៅចំពោះគ្រួសារ ។ មួយឆ្នាំ យើងជួបគ្នាតែម្តង ឬពីរដងក្តី តែជីវិតគ្រួសារយើងពោរពេញដោយសុភមង្គល ។
បើតាមគម្រោង កែវ ពេជ្រពិសី ចង់ចេញទៅរស់នៅប្រទេស កាណាដា តាមស្វាមីរបស់ខ្លួននៅពេលដែលខ្លួនមានវ័យ ៥ ឆ្នាំ នាងចង់ទុកពេលវេលានេះដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនឱ្យរឹងមាំសិន មុននឹងចេញទៅយកសញ្ជាតិ កាណាដា ដោយស្របច្បាប់ ។ កែវ ពេជ្រពិសី បានទទួលស្គាល់ថា កូនប្រុសរបស់នាងទទួលបានសញ្ជាតិ កាណាដា និងអាចចេញចូលប្រទេសនោះបានដោយសេរី ដោយឡែកនៅតែរូបនាងប៉ុណ្ណោះនៅពុំទាន់ទទួលបានសញ្ជាតិ ដូច្នេះហើយទើបនាងខំប្រឹងរកលុយឱ្យបានច្រើនមុននឹងទៅសាងជីវិតថ្មីនៅលើទឹកដីប្រទេសគេ ។
កែវ ពេជ្រពិសី បានភ្ជាប់ពាក្យរស់នៅជាប្តីប្រពន្ធជាមួយបុរសខ្មែររនៅប្រទេស កាណា តាំងពីឆ្នាំ ២០២០ នាងនិងស្វាមីមិនមានគម្រោងរៀបចំពិធីមង្គលការនោះទេ ដោយសារម្នាក់ៗសុទ្ធតែធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ។ ឆាប់ៗខាងមុខនេះនាងមានគម្រោងនឹងយកកូនទី ២ ជាបន្តទៀត ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ។ នាងសង្ឃឹមថាបើមានកូនទី ២ គឺជាកូនស្រី ៕