ត្រៀមខ្លួនរៀបការជាមួយអ្នកលក់អនឡានល្បីឈ្មោះ តារាសម្តែងស្រគតស្រគំ ប៊ឺរី បង្ហាញជីវិតហ៊ឺហាដើរទិញវីឡាតម្លៃកប់សារី !  

ធ្លាប់ជាតារាសម្តែងស្រគត់ស្រគំ​ មិនសូវចេះនិយាយស្តី និងចូលចិត្តលាក់បាំងពីជីវិតឯកជនរបស់ខ្លួន នោះ ពេលនេះតារាសម្តែងរូបសង្ហា ប៊ឺរី ប្រែប្រួលហើយ លោកប្រែទៅជាបុរសដែលនិយាយច្រើន និងបង្ហាញពីជីវិតពិតរបស់ខ្លួនឱ្យមហាជនបានដឹងលឺ ជាពិសេសពេលថ្មីៗនេះលោកបានបង្ហាញជីវិតហ៊ឺហាជាមួយរថយន្តទំនើប ព្រមទាំងដើរទិញវីឡាតម្លៃខ្ទង់លានដុល្លារមុននឹងរៀបការជាមួយអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ។

តារាសម្តែងលោក មាស វឌ្ឍនៈសម្បត្តិ ហៅ ប៊ឺរី បានប្រកាសត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះម៉ាដាមដា ចូលរោងការជាផ្លូវការនៅក្នុងខែ កុម្ភះឆ្នាំ ២០២៥ ខាងមុខហើយ ប៉ុន្តែមុននឹងពិធីមង្គលការរបស់អ្នកទាំងពីររៀបចំឡើង អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលប្រៀបដូចជាគ្រួសារនិងគ្នាទៅហើយ ព្រោះមានពេលខ្លះ ម៉ាដាមដា បានហៅលោក ប៊ឺរី ថាជាប្តីពេញៗមាត់ ។ 

ថ្មីៗនេះលោក ប៊ឺរី និង ម៉ាដាមដា បានបណ្តើរគ្នាទៅមើលវីឡាជាច្រើនកន្លែង ដើម្បីទុកក្រេបទឹកឃ្មុំ និងទុកជាចំណងដៃមុនពេលរៀបការ បើតាមគម្រោងអ្នកទាំងពីរចង់ទិញវីឡាធំតម្លៃខ្ទង់លានដុល្លារ ដើម្បីសាងសុភមង្គលនិងគ្នា មិនតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងត្រៀមនឹងយកកូនក្នុងពេលឆាប់ៗខាងមុខនេះ។ 

មើលទៅជីវិតលោក ប៊ឺរី ប្រកបដោយសុភមង្គល ខុសប្លែកពីរាល់ដង ជាក់ស្តែងប្រលូកក្នុងសិល្បៈជាច្រើនឆ្នាំលោកកម្រនិងបង្ហាញពីជិវតឯកជនរបស់ខ្លួនឱ្យមហាជនបានដឹងលឺណាស់ មិនថាមានរឿងអ្វីកើតឡើងលោកព្យាយាមលាក់បាំង និងមិនតបតអ្វីទាំងអស់ ។ សូម្បីតែមហាជនដែលចូលចិត្ត និងគាំទ្រលោក ប៊ឺរី ក៏បាននិយាយតៗគ្នាផងដែរថា តារាសម្តែងស្រគតស្រគំ ប៊ឺរី ពិតជាប្រែប្រួលខ្លាំង ។ 

ជាមួយនិងការចាប់ផ្តើមសាងជីវិតគ្រួសារនេះ លោក ប៊ឺរី បានខំប្រឹងប្រែងធ្វើការងាររកស៊ីជាមួយ ម៉ាដាមដា ស្ទើរតែគ្មានពេលសម្រាក រហូតលក់សម្រេចចិត្តមិនទទួលការងារសម្តែងច្រើនដូចមុនឡើយ ដូចមហាជនដឹងស្រាប់ហើយថា ការងារសម្តែងរកប្រាក់ចំណូលបានតិចតួចណាស់ បើប្រៀបធៀបនិងការងាររកស៊ីគឺខុសគ្នាឆ្ងាយណាស់ ។

ថ្វីដ្បិតតែមានគម្រោងរៀបការជាមួយអ្នករកស៊ីលក់អនឡាញល្បីឈ្មោះរូបនេះក៏ពិតមែន លោក ប៊ឺរី នៅតែអះអាងថា លោកស្រឡាញ់អាជីពសិល្បៈ និងមិនបោះបង់អាជីពដែលធ្វើឱ្យខ្លួនល្បីឈ្មោះនេះទេ បើមានពេលវេលា លោកនៅតែទទួលសម្តែងដូចមុន ៕