អ្នកស្រី ឌី សាវ៉េត , អ្នកនាង គ្រត , ព្រះនាងតូច នរោត្តម ជេនណា និង កញ្ញា ស៊ីន យូប៊ីន , ឈ្នះពានរង្វាន់ក្នុងមហោស្រពភាពយន្ត កម្ពុជា-អាស៊ី លើកទី២ 

ពិតជាអស្ចារ្យណាស់ក្នុងឆ្នាំនេះ មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ បានរៀបចំឡើងយ៉ាងធំដុំ និងមានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ក្នុងនោះ សិល្បករ កម្ពុជា ចំនួន ៤ រូប ទទួលបានពានរង្វាន់ ៤ ផ្សេងៗនៅក្នុងព្រឹត្តិការណ៍នោះផងដែរ ដូចជា អ្នកស្រី ឌី សាវ៉េត , អ្នកនាង គ្រត , ព្រះនាងតូច នរោត្តម ជេនណា និង កញ្ញា ស៊ីន យូប៊ីន ។ 

មហោស្រព ភាពយន្តកម្ពុជា – អាស៊ី លើកទី២ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី ប៉ុណ្ណោះទេ គឺជាវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំង រឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ហើយសកម្មភាពនេះគឺក៏បានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ ពិសេសក្នុងវិស័យភាពយន្តរវាងកម្ពុជា និងប្រទេសនានាក្នុងតំបន់អាស៊ី ព្រមទាំងជាការ បង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ ។  

មហោស្រពភាពយន្ត កម្ពុជា-អាស៊ី លើកទី ២ ក្នុងឆ្នាំ ២០២៤ នេះ បានរៀបចំនូវពានរង្វាន់សរុបទាំងអស់ ១៩ ពាន ក្នុងនោះ កម្ពុជា ទទួលបានពានរង្វាន់ចំនួន ៤ ផងដែរ ដូចជា អ្នកស្រី ឌី សាវ៉េត , អ្នកនាង គ្រត , ព្រះនាងតូច នរោត្តម ជេនណា និង កញ្ញា ស៊ីន យូប៊ីន ជាដើម…។

អ្នកស្រី ឌី សាវ៉េត បានឈ្នះពាន Asian Most Popular Actress ដែលមានស្នាដៃល្អក្នុងរឿង « ពេលម៉ែចាស់ទៅ » ។ អ្នកនាង គ្រត បានឈ្នះពាន  Asian Most Popular Supporting Actress ដែលមានស្នាដៃល្អក្នុងរឿង « លោកគ្រូប្រពន្ធល្អ » ។ ព្រះនាងតូច នរោត្តម ជេនណា បានឈ្នះពាន Best New Comer Actress តាមរយៈស្នាដៃភាពយន្តខ្នាតធំ «បណ្តាសារនាងរាត្រី » និង កញ្ញា ស៊ីន យូប៊ីន បានឈ្នះពាន Best Actressដែលមានស្នាដៃល្អក្នុងរឿង « បណ្តាសារនាងរាត្រី » ។

សិល្បករទាំង ៤ រូបបានញញឹម និង បង្ហាញនូវអារម្មណ៍រីករាយទៅកាន់អ្នកចូលរួមគ្រប់ៗគ្នា ដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំពីព្រឹត្តិការណ៍ មហោស្រពភាពន្ត កម្ពុជា – អាស៊ីលើកទី ២ នេះ ។ 

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កម្រាលព្រំក្រហមនៃ មហោស្រពភាពយន្ត កម្ពុជា-អាស៊ី លើកទី២ ឆ្នាំ២០២៤ ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និង ភ្ញៀវកិត្តយសមកពីសមាគមន៍សិល្បករ ផលិតកម្ម ក្រុមហ៊ុនចែកចាយ និងភ្ញៀវកិត្តិយសមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប្រមាណ៦០០នាក់ ។ សម្រាប់សិល្បករសិល្បការិនីដែលបានចូលរួមនាថ្ងៃនោះ ម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកគ្នា ម្នាក់ៗរីករាយដែលបានចូលរួមព្រឹត្តិការណ៍ដ៏កម្រនេះ ៕