មានសិទ្ធិនិងសញ្ជាតិរស់នៅក្រៅប្រទេសស្របច្បាប់ ប៉ុន្តែតារាស្រីពីរដួងនេះ បានសម្រេចចិត្តមកសម្រាលកូនទី ៣ របស់ខ្លួននៅក្នុងស្រុក ខ្មែរ ដោយសារតែខ្វះភាពកក់ក្តៅ ។
គឹម លីហ្សា បានគឺជាតារាស្រីដែលបានរៀបការនិងចេញទៅរស់នៅប្រទេស អូស្រ្តាលី តាមស្វាមី និងមានកូនប្រុស ២ នាក់ ប៉ុន្តែដោយសារតែពិបាកក្នុងការរស់នៅគ្មានបងប្អូន និងគ្រួសារនៅក្បែរខ្លួន នាងក៏សម្រេចចិត្តយកកូនប្រុសទាំងពីរមករស់នៅស្រុក ខ្មែរ និង ធ្វើជាអ្នកលក់អនឡានវិញ ។ តស៊ូក្នុងវិស័យអនឡានអស់ពេលជាច្រើនឆ្នាំជីវភាព គឹម លីហ្សា កាន់រីករាយចំរើន នាងបានទិញផ្ទះវីឡាថ្មី និង រថយន្តថ្មី មិនចាញ់មិត្តរួមអាជីពខ្លួនឡើយ ។
ថ្មីៗនេះ គឹម លីហ្សា ទើបតែសម្រាលកូនស្រីទី ៣ របស់ខ្លួនប្រកបដោយសុវត្ថិភាព នាងនិងគ្រួសារពិតជារីករាយជាមួយសមាជិកថ្មីនេះខ្លាំងណាស់ ពីព្រោះនាងមានក្តីស្រមៃចង់បានកូនស្រី ។ ចំពោះការសម្រាលកូនទី ៣ នេះ គឹម លីហ្សា បានជ្រើសរើសការសម្រាលកូននៅក្នុងស្រុក ខ្មែរ ដោយគ្មានពុំបានហោះទៅប្រទេស អូស្រ្តាលី ឡើយ ជួបជាមួយនាងនាពេលកន្លងមកនាងបានប្រាប់ថា នាងសម្រេចចិត្តសម្រាលកូននៅក្នុងស្រុក ខ្មែរ ដោយសារតែមិនចង់ដូចកាលពីសម្រាលកូនទាំង ២ នៅប្រទេស អូស្រ្តាលី ឡើយ កាលហ្នឹងជីវិតរបស់នាងជួបនូវការលំបាកយ៉ាងច្រើន គ្មានបងប្អូន ឬញាតិមិត្តនៅក្បែរខ្លួន ការងារសព្វបែបយ៉ាងត្រូវធ្វើដោយខ្លួនឯង អត់ងងុយផង ឈឺផង ត្រូវមើលថែកូនផង មិនមែនជារឿងងាយស្រួលឡើយ ដូច្នេះហើយទើបនាងមានបំណងយកកូនទី ៣ នៅស្រុក ខ្មែរ វិញ ។
ក្រឡេកមកមើលតារាសម្តែង សារ៉ាយ សក្ខណា វិញ ក៏កំពុងមានផ្ទៃពោះកូនទី ៣ របស់ខ្លួននៅក្នុងស្រុក ខ្មែរ ដែរ នាងថែមទាំងបានប្រាប់ថា នាងត្រៀមនឹងសម្រាលកូននៅក្នុងស្រុក ខ្មែរ គឺមិនចេញទៅសម្រាលនៅ សហរដ្ឋអាមេរិក ឡើយ ។ កាលពីសម្រាលកូនស្រី កូនប្រុស នៅ អាមេរិក ជីវិតនាងបានជួបនូវឧបសគ្គជាច្រើន ជាពិសេសនាងត្រូវមើលថែកូនទាំងពីរដោយផ្ទាល់ដៃ គ្មានគ្រួសារ ឬមិត្តភក្តិមកមើលឡើយ ។
ទន្ទឹមនិងការត្រៀមខ្លួនសម្រាលកូននៅក្នុងស្រុក ខ្មែរ សារ៉ាយ សក្ខណា បានរៀបរាប់ប្រាប់ថា នាងជ្រើសរើសការសម្រាលកូនទី ៣ តាមបែបធម្មជាតិ ដូចពេលសម្រាលកូនទាំងពីរដែរ ។ មូលហេតុដែលនាងជ្រើសរើសសម្រាលកូននៅស្រុក ខ្មែរ គឺដោយសារនាងចង់ទទួលបានអារម្មណ៍កក់ក្តៅ ពីក្រុមគ្រួសា ក៏ដូចជាមិត្តភក្តិផ្សេងៗ ។
រយៈពេលជាងពីរឆ្នាំហើយដែល សារ៉ាយ សក្ខណា សម្រេចចិត្តរស់នៅស្រុក ខ្មែរ និង បើកអាជីវកម្មផ្ទាល់ខ្លួនជាច្រើនកន្លែង នាងនិងគ្រួសារបានឱ្យកូនទាំងពីរចូលរៀនភាសា ខ្មែរ ផងដែរ ប៉ុន្តែនៅពេលដែលពួកគេធំដឹងក្តី ទើបបញ្ជូនពួកគេទៅរស់នៅ សហរដ្ឋអាមេរិក វិញ ៕