លើកនេះកាន់តែច្បាស់ការហើយ កញ្ញា រឿន ណាត និងលោក លាវ វ៉េងហួរ បានប្រកាសច្បាស់ពីទំនាក់ទំនងស្នេហ៍ និង មានគម្រោងរៀបការនិងគ្នាក្នុងពេលឆាប់ៗខាងមុខនេះយ៉ាងរ៉ូមែនទិចបំផុត ។
តាំងពីសម្រេចចិត្តប្រកាសបើកចំហរពីទំនាក់ទំនងគ្នារវាងគ្នានិងគ្នា កញ្ញា រឿន ណាត ហាក់សប្បាយចិត្តច្រើន ជីវិតនាងពេញដោយពណ៌ស៊ីជម្ពូ ។លោក លាវ វ៉េងហួរ បាននិយាយបានថា ស្នេហាអ្នកទាំងពីរ គឺឃើញភ្លាមស្រឡាញ់ភ្លែត ។ ពូកយើងបានបើកចំហរក្នុងការទាក់ទង ស្រឡាញ់គ្នាជាគូសង្សារ និងអនាគត ។
លោកស្រឡាញ់កញ្ញា រឿន ណាត ដោយសារនាងជាស្រីស្អាត ឆ្លាត និង ពូកែ នាងមានចំណុចជាច្រើនដែលធ្វើឱ្យលោកសម្រេចចិត្តសុំស្រឡាញ់ និងសុំនាងធ្វើជាដៃគូ ។
ចុងក្រោយនេះកញ្ញា រឿន ណាត ថែមទាំងបាននិយាយថា « អរគុណ ដែលបានផ្តល់មនុស្សប្រុសដ៏ល្អម្នាក់នេះអោយខ្ញុំ អរគុណ បងសំរាប់គ្រប់យ៉ាង I love you» ។ទន្ទឹមនឹងការរៀបរាប់បែបនេះ កញ្ញា រឿន ណាត និងលោក លាវ វ៉េងហួរ ក៏មានគម្រោងនឹងរៀបការយ៉ាងរ៉ូមែនទិចក្នុងពេលឆាប់ៗខាងមុខ គ្រាន់តែពេលវេលាច្បាស់លាស់អ្នកទាំងពីរសុំលាក់សិន ដោយសារទុក Surprise ប៉ុន្តែអ្នកទាំងពីរនឹងរៀបចំពិធីមង្គលការដ៏រ៉ូមែនទិចបំផុតដើម្បីទុកជាអនុស្សាវរីយ៍ ។
សិល្បករសិល្បការិនី និងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរអ្នកទាំងពីរឱ្យមានសុភមង្គល ហើយពួកគេក៏ទន្ទឹងរងចាំមើលកញ្ញា រឿន ណាត ស្លៀកឈុតកូនក្រមុំទៅតាមប្រពៃណី ខ្មែរ ផងដែរ ។
មើលទៅកញ្ញា រឿន ណាត មានក្តីរំពឹងខ្ពស់ក្នុងរឿងស្នេហាលើកទី ៣ នេះ ដូចមហាជនដឹងស្រាបហើយកន្លងមកនាងធ្លាប់ជួបរឿងស្នេហាមិនសមបំណងចំនួន ២ លើកមកហើយ នាងរំពឹងថា ស្នេហាលើកនេះនឹងធ្វើឱ្យនាងសម្រេចដល់គោលដៃ គឺដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណី ខ្មែរ ៕