សង្រ្គាមមរតករុំារ៉ៃរាប់ឆ្នាំរវាងតារាកំប្លែង និង សម្តែង ជុំ រស្មី ហៅ ស្រីទូច រួមជាមួយតារាចម្រៀង ស៊ូ ស៊ីរីកា ជាក្មួយស្រី ដែលបានប្តឹងផ្តល់ឪពុកចុងរបស់ខ្លួន គឺសុំបញ្ចប់ត្រឹមនេះបន្ទាប់ពីឪពុកចុងរបស់ខ្លួនសម្រេចែកទ្រព្យសម្បត្តិទៅតាមការស្នើសុំ និងមានតុលាការដឹងលឺ ។
មករតកដែលអ្នកស្រី ជុំ រស្មី ទទួលបានគឺដីនៅខេត្ត ពោធិសាត់ និងផ្ទះនៅខ័ណ្ឌដូនពេញ រួមជាមួយថវិការមួយចំនួន ។ ថ្វីដ្បិតតែទទួលបានមរតកដូចអ្វីដែលខ្លួនបានទទួចសុំនោះ អ្នកស្រី ជុំ រស្មី ហៅ ស្រីទូច នៅតែមានការព្រួយបារម្ភ ដោយសារតែមរតកដែលខ្លួនត្រូវបាននោះ នៅពុំទាន់ធ្លាក់មកដល់ដៃនៅឡើយទេ បើទោះបីជាមានលិខិតស្នាមព្រមព្រៀង និងមានតុលាការដឹងលឺក្តី អ្នកស្រី និងក្រុមគ្រួសារត្រូវរងចាំរហូតដល់ទៅ ៤ ខែ ឬ ទៅ ៦ ខែទៀត ។
ថ្វីដ្បិតតែព្រមព្រៀងបញ្ចប់សង្រ្គាមនេះអ្នកស្រី ជុំ រស្មី បានស្នើសុំឱ្យខាងឪពុកចុងរបស់ខ្លួនពន្លឿន ក្នុងរឿងទ្រព្យសម្បត្តិឱ្យបានឆាប់រហ័ស ដើម្បីអ្នកស្រីចាត់ចែងទ្រព្យសម្បត្តិទាំងអស់សម្រាប់កូនចៅ ពីព្រោះសព្វថ្ងៃនេះអ្នកស្រីនិងគ្រួសារជួបបញ្ហាជីវភាពធ្ងន់ធ្ងរ មានកូនចៅជាង ១០ នាក់ក្នុងបន្ទុក ដែលត្រូវទទួលខុសត្រូវ ។