Full MV ចម្រៀង « ៥ សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ » បង្កប់នូវរយលានអត្ថន័យបានចេញជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី ០៥ ខែ សីហា វេលាម៉ោង ១២ ថ្ងៃនេះនៅលើផេក ហ្វេសប៊ុក ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ដោយបទចម្រៀងនេះមានការចូលរួមសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រាប់រយនាក់ ។
តាមរយៈ Full MV ចម្រៀង « ៥ សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ »ពិតជាទាក់ទាក់មហាជនខ្លាំងណាស់ ដោយសារតែក្នុង MV ចម្រៀងនេះបង្កប់ទៅដោយរយលានអត្ថន័យដែលធ្វើឱ្យអ្នកស្តាប់កាន់តែយល់ច្បាស់អំពីសារៈសំខាន់ ព្រែកជីកហ្វូណនតេជោ ។ បទចម្រៀងនេះផងដែរ គឺ និពន្ធមេឡូឌី និងទំនុកច្រៀង ដោយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា , លោក ខេមរៈ ភារុណ , ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត , យឹម តាស្រង់ , សុខ ជំនោរ , ហ៊ឹម សុភា , ខាំ ភូរិ …។ល។
គួរបញ្ជាក់ផងដែរថា Full MV ចម្រៀង « ៥ សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ » បានចេញជាផ្លូវការហើយដែលមានតារាចម្រៀងច្រៀងរួមគ្នាប្រមាណជាង ១០០ នាក់ និង យុវជនច្រៀងអមជាង ៣០០០ នាក់ និងគ្រប់ក្រសួងស្ថាប័ន អាជីវករ កសិករ កម្មករកម្មការិនី និង ប្រជាជនទូទៅបានច្រៀងរួមបញ្ចូលគ្នា បង្ហាញពីការសាមគ្គីគាំទ្រ និង រំភើបយ៉ាងក្រៃលែងនៅក្នុងព្រឹត្តិការណ៍បើការដ្ឋាអច្ឆរិយៈនេះ ។ បទចម្រៀងនេះផលិតឡើង ជាកម្រងឯកសារ ប្រវត្តិសាស្ត្រ ស្របពេលជាមួយនឹងការបើកការដ្ឋាន ប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ គឺរក្សាឯកសារទុកក្មេងជំនាន់ក្រោយ បានឃើញ ទិដ្ឋភាព ដ៏អស្ចារ្យនៃ ការដ្ឋានអច្ឆរិយៈនិងភាពរីកចម្រើន គ្រប់វិស័យ ដែលគ្រប់យ៉ាងទាំងអស់នេះទទួលបានគឺដោយសារ ដំណើរស្វែងរកសន្តិភាពរបស់សម្ដេចតេជោ និងឥស្សរជនគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមនិងការសាមគ្គីជាតិ ដ៏មហិមា ។ សមត្ថភាព ដ៏មានឥទ្ធិពល របស់សម្ដេចធិបតីជាគ្រាប់ពេជ្រនៃយុវជនជំនាន់ក្រោយ គឺដើម្បីការ ការពារសន្តិភាព និង ជំរុញការអភិវឌ្ឍគ្រប់វិស័យ ។
គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។