ថានៅក្រមុំចាស់សប្បា​យចិត្ត ស្រាប់តែ វ៉ាង ស្រីណូ ប្រកាសមានផ្ទៃពោះ ៨ ខែហើយត្រៀមមកសម្រាលកូនក្នុងស្រុក ខ្មែរ វិញ ! 

ធ្លាប់តែឃើញអតីតតារាសិចស៊ី វ៉ាង ស្រីណូ ឡាយវិដេអូ លក់កាបូបធម្មតាៗនៅ អាមេរិក ស្រាប់តែថ្មីៗនេះនាងប្រកាសថាមានផ្ទៃពោះ ៨ ខែហើយ ហើយត្រៀមនឹងហោះហើរពី អាមេរិក មកស្រុក ខ្មែរ វិញដើម្បីសម្រាលកូនផងដែរ ។

អតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ មិនធ្លាប់ប្រកាសបានរៀបការ ឬ មានសង្សារនោះទេ ភាគច្រើននាងឧស្សាហ៍ចេញចូល ស្រុក ខ្មែរ និង សហរដ្ឋអាមេរិក និងរស់នៅជាក្រមុំចាស់ មិនចង់បានដៃគូ ឬ រៀបការឡើយ ។ 

ទន្ទឹងនិងការរស់នៅជាក្រមុំចាស់អស់ជាច្រើនឆ្នាំ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ អតីតតារាសិចស៊ី វ៉ាង ស្រណូ បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅលើ TikTok ថា « បាំងតែមួយខែទៀតទេ បានជួបមុខគ្នាហើយកូនម៉ាក់ រងចាំថតថតរូបពោះធំយូរហើយ តែពោះមិនខ្ទាតសោះ កូនជិតកើតហើយទើបឃើញពោះ កាលបាន៥ខែប្រាប់គេថា ទម្ងន់គេមិនជឿ ឥឡូវប្រាប់គេថា ៨ ខែ ក៏មិនចង់ជឿគេឡើងសាប់ប្រាយ » ។

គ្រាន់តែឃើញ វ៉ាង ស្រីណូ ប្រកាសបែបនេះបានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងនៅក្រៅប្រទេស មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ពីព្រោះរាល់ពេលឡាយលើកឥវ៉ាន់ម្តងៗ នាងតែងតែប្រាប់អ្នកគាំទ្រខ្លួនថា នៅក្រមុំចាស់ល្អជាងយកប្តី ។

ទោះជាយ៉ាងណា វ៉ាង ស្រីណូ នឹងវិលត្រឡប់មកស្រុក ខ្មែរ​ ក្នុងពេលឆាប់ៗខាងមុខដើម្បីសម្រាលកូនជាក់ស្តែងពេលឡាយវិដេអូកាលពីម្សិលមិញ នាងនិយាយថា នាងនឹងចុះទៅស្រុក ខ្មែរ វិញហើយ ។

វ៉ាង ស្រីណូ នៅពុំទាន់បង្ហើបប្រាប់ថាមហាជនថា កូនក្នុងផ្ទៃរបស់នាងជាកូនប្រុស ឬកូនស្រីនៅឡោះយទេ សូម្បីតែមុខមាត់ស្វាមីនាងជានរណាក៏ស្ទើរតែគ្មាននរដឹងដែរ ពីព្រោះនាងបានព្យាយាមលាក់បាំងមិនឱ្យនរណាដឹងរឿងនេះទេ ៕