ឆ្នាំនេះដឹងតែកក្រើកទៀតហើយ កម្ពុជា នឹងរួមចំណែកធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MGI 2024 

គ្រាន់តែស្ថាប័ន Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា ប្រកាសថា កម្ពុជា នឹងរួមចំណែកធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International 2024 ភ្លាមបានធ្វើឱ្យសិល្បករក៏ដូចជាមហាជនជាច្រើនសាទរ និង ដំណឹងដ៏ល្អនេះ ។

លោកស្រី អ៊ឹម សុគន្ធា បានរៀបរាប់ទាំងអារម្មណ៍ក្តុកត្តួលចិត្តថា « ទឹកភ្នែកខ្ញុំហូរដោយមិនដឹងខ្លួនហេតុអីបានជាខ្ញុំរំភើបម្ល៉េះ ហើយក៏មានអារម្មណ៍ថាភ័យដែរ ពីព្រោះជាលើកទីមួយសំរាប់ខ្ញុំ ហើយអរគុណបងប្អូនហ្វេនទាំងអស់គ្នាបើមិនមានកំលាំងចិត្តពីអ្នកទាំងអស់គ្នាទេ នាងខ្ញុំក៏មិនអាចធ្វើបានដែរ… នាងខ្ញុំខិតខំដើម្បីមុខមាត់ប្រទេសជាតិហើយ ខ្ញុំមិនចង់បានអ្វីទេ ចង់អោយតែប្រទេសកម្ពុជាយើងរីកចំរើនហើយអោយប្រទេសផ្សេងបានមកស្គាល់Cambodia អោយកាន់តែច្រើនឡើង…។ ទោះក្នុងពេលវេលានេះមិនទាន់សាកសម100%ក៏ដោយតែបើយើងមិនធ្វើក៏យើងមិនដឹងដែលថាលទ្ធផលនឹងត្រលប់មកវិញយ៉ាងណាដែរ? តែនាងខ្ញុំគិតថាឱកាសនេះ ពេលវេលាមួយនេះហើយដែលត្រូវជួយគ្នាបន្ថែម មិនអាចកាន់តែស្ងាត់ កាន់តែមិនធ្វើអីនោះទេ…ធ្វើបានកំរិតណាក៏ដោយ អោយតែមានឪកាសយើងត្រូវតែធ្វើឡើង មិនខុសអីពីការរកសុីទេ សង្ឃឹមថាអោយភ្ញៀវមកទិញយើងទាល់តែយើងចេះប្រម៉ូតផលិតផលមួយនោះថាមានអ្វីពិសេសខ្លះដែលធ្វើអោយគេចាប់អារម្មណ៍ ទិញតិចរឺក៏ច្រើនមិនសំខាន់យើងត្រូវតែប្រឹងប្រម៉ូតអោយច្រើនបំផុតដែលអាចធ្វើបាន ខ្ញុំជឿជាក់ថាជោគជ័យនឹងមិនរត់ចោលអ្នកតស៊ូព្យាយាមឡើយ សង្ឃឹមថាកម្មវិធី Miss Grand Cambodia រួមជាចំណែកមួយក្នុងការពង្រីកលើវិស័យទេសចរណ៍អោយកាន់តែខ្លាំងឡើង ដើម្បីទាក់ទាញភ្ញៀវពីជុំវិញពិភពលោកអោយមកទស្សនាប្រទេស កម្ពុជា បរវកញ្ញាជុំវិញពិភពលោក72ប្រទេស ពួកគាត់នឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ហើយនាងខ្ញុំសូមអោយក្រសួងពាក់ព័ន្ធទាំងអស់ជួយជ្រោមជ្រែង នឹង សម្របសម្រួលដល់កម្មវិធីផង » ។