ទើបឡើងពិធីការិនីមិនបានប៉ុន្មានផងតារាសិចស៊ី ហ្វាហ្វា ឡើងជ្រុញថែមខ្ទង់ច្រមុះថ្មីបង្កើនសម្រស់លើករាសី  

ទើបតែឡើងធ្វើពិធីការិនីនៅក្នុងកម្មវិធីធំមួយមិនបានប៉ុន្មានផង ស្រាប់តែតារាសិចស៊ី ហ្វាហ្វា បានឡើងជ្រុញវះកាត់បន្ថែមខ្ទង់ច្រមុះថ្មីបង្កើនសម្រស់ និង យកហុងស៊ុយលើករាសី ធ្វើឱ្យបុរសៗកាន់តែក្នាញ់និងទាក់ចិត្តលើសម្រស់នាង ។

តារាសិចស៊ី ហ្វាហ្វា ធ្លាប់ឆ្លងកាត់មុខកាំបិតរាប់មិនអស់ មិនថាលើផ្ទៃមុខ និង សម្រស់ដើមទ្រូង គឺនាងធ្លាប់បានផ្លាស់ប្តូរគ្រប់បែបយ៉ាង មុននឹងទទួលបានសម្រស់ដ៏ស្រស់ផូផង់ដូចសព្វថ្ងៃនេះ ។ មើលទៅសម្រស់កញ្ញា ហ្វាហ្វា ស្រស់ស្អាតប៉ុហ្នឹងហើយ នាងនៅតែមិនអស់ចិត្តទៀត ដោយថ្មីៗនេះនាងបានទៅវះកាត់បន្ថែមខ្ទងចម្រុះថ្មី ដើម្បីបង្កើនសម្រស់ទ្វេដង ។

កញ្ញា ហ្វាហ្វា មិនខ្លាចក្នុងការបង្ហាញថា នាងធ្លាប់ឆ្លងកាត់មុខកាំបិតនោះទេ ពីព្រោះថា មនុស្សស្រីដែលមានចំណុចខ្វះខាត ត្រូវបន្ថែមថ្មី ដើម្បីជាសេចក្តីសុខរបស់ខ្លួន ប្រៀបដូចជារូបនាងអីចឹង កន្លែងណាដែលខ្វះខាត ត្រូវកែចេញឱ្យអស់ តាមពិតខ្ទង់ច្រមុះនាងមានមានបំណងចង់ផ្លាស់ប្តូរយូរហើយ គ្រាន់តែមិនទាន់មានឱកាស ។
តារាសិចស៊ី ហ្វាហ្វា កាន់តែស្រស់ស្អាត និង មានហុងស៊ុយខ្លាំងឡើង បន្ទាប់ពីនាងបានទៅវះកាត់ផ្លាស់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីបង្កើនសម្រស់ និងលើករាសី នាងជឿជាក់ថាការវះកាត់ប្តុរខ្ទង់ច្រមុះថ្មី នឹងកាត់តែធ្វើឱ្យនាងជោគជ័យក្នុងជីវិត ទាំងការងារ និង ស្នេហា ។

កញ្ញា ហ្វាហ្វា បានបន្ថែមទៀតថា នាងជាមនុស្សស្រីដែលចូលចិត្តភាពស្រស់ស្អាត មិនថាពេលគេង ឬពេលចេញទៅក្រៅ គឺត្រូវតែស្រស់ស្អាតគ្រប់ពេលវេលា ម្យ៉ាងវិញទៀតការងាររបស់នាងសព្វថ្ងៃ ពឹងទៅលើសម្រស់ ដូច្នេះហើយទើបនាងប្រឹងប្រែងថែរក្សាសម្រស់ឱ្យស្រស់ស្អាត ។

តារាសិចស៊ី ហ្វាហ្វា ជាតារាស្រីមួយរូបដែលអភ័ព្ទស្នេហ៍ កន្លងមកនាងជួបស្នេហាមិនសមបំណងច្រើនលើកច្រើនសារមកហើយ ហើយសម្រាប់ស្នេហាថ្មីនេះ នាងរំពឹងថា នឹងជោគជ័យ ត្រៀមនឹងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនាងសន្សំប្រាក់បានគ្រប់គ្រាន់សង់ផ្ទះជូនឪពុម្តាយរួច ៕

Evoto