កាន់តែផុសផុលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្ម ហ្កាឡាក់ស៊ី ណាវ៉ាត្រា បានរួមគ្នាបេ្តជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU ) រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ស្ដីពីកិច្ចសហការពង្រឹង និងលើកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ កន្លងមកនេះ ឯកឧត្តម នេត ភត្រ្កា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សម្តីសិល្បករសិល្បការិនី គឺពិតជាឆាប់ចាក់ចូលជ្រៅក្នុងក្រអៅបេះដូងទស្សនិកជន តាមរយៈការបញ្ជូនសារអប់រំអំពីបញ្ហាគ្រឿងញៀន ។ ឯកឧត្តមថែមទាំងបានសំណូមពរ ឱ្យក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវ៉ាត្រាគ្រុប ផលិតចម្រៀង និងរឿងអប់រំអំពីគ្រឿងញៀនឱ្យបានច្រើនដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ។
ជាមួយនិង ការចុះអនុស្សរណៈនៃការយោគយល់រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុន ហ្កាឡាក់ស៊ី ណាវ៉ាត្រាគ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញពីគោលជំហរ និងប្តេជ្ញា ចូលរួមផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋគ្រប់វ័យឱ្យយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះនៃគ្រឿងញៀន ។ ទាំងក្រុមកហ៊ុន បុគ្គលិក និងសិល្បករសិល្បការិនីនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងខិតខំបង្កើតមាតិការអប់រំល្អៗ ដើម្បីចាក់ចំបេះដូងអ្នកស្តាប់ និង ទស្សនា ។
សិល្បករសិល្បការិនីជាច្រើននៅក្នុងផលិតកម្ម ហ្កាឡាក់ស៊ី ណាវ៉ាត្រា បានបេ្តជ្ញាចិត្តក្នុងការប្រើប្រាស់សម្លេងរបស់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ ទៅកាន់មហាជនគ្រប់វ័យ គ្រប់រូបភាព ។ សិល្បករសិល្បការិនីដែលមានវត្តមាននាថ្ងៃនោះរួមមាន កំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខេមរៈ សិរីមន្ត , ខាន់ ជេមស៍ , គូមា , វង្ស ថាណាន់ កញ្ញា តន់ ច័ន្ទសីម៉ា និងកញ្ញា ខាត់ សួស្តី ជាដើម…៕