មានឈ្មោះថាជាស្រីស្អាតលំដាប់រងទី ២ ក្នុងកម្មវិធី Miss Grand Cambodia 2024 កញ្ញា ឌី បញ្ញាវិមាលា មិនប្រកាន់ខ្លួន ថែមទាំងប្រកាសថា មិនថាស្ថិតក្នុងតំណែងតួឯកឬតួរង នាងមិនប្រកាន់ខ្លួន ឱ្យតែអ្នកដឹកនាំរឿងពេញចិត្ត ។
កញ្ញា ឌី បញ្ញាវិមាលា ទើបតែគ្រងតំណែងលំដាប់រងទី ២ មិនបានប៉ុន្មានសប្តាហ៍ផង ស្រាប់តែលេចមុខនាងនៅក្នុងភាពយន្តមួយទៅហើយដែលមានចំណងជើងថា « ព្រាយតោងធ្នឹង » ដែលជាភាពយន្តភ័យរន្ធត់ ។មហាជនមើលកញ្ញា ឌី បញ្ញាវិមាលា សឹងតែងមិនស្គាល់ ដោយសារក្នុងរឿងនេះនាងតុបតែងខ្លួនជាព្រាយតោងធ្នឹង ដែលមានរូបរាងអាក្រក់គួរឱ្យខ្លាច ។
នេះជាស្នាដៃដំបូងរបស់កញ្ញា ឌី បញ្ញាវិមាលា នៅក្នុងវិថីសម្តែង ទោះបីជាក្នុងរឿងនេះមិនមាននរណាស្គាល់ថាជា មាលា លំដាប់រងទី ២ ក៏ពិតមែន ប៉ុន្តែនាងសប្បាយចិត្តដែលបានវិឌ្ឍន៍ខ្លួនមកជាតារាសម្តែង ដូចជារៀមច្បង ។
កញ្ញា ឌី បញ្ញាវិមាលា មិនប្រកាន់ខ្លួនក្នុងការសម្តែងភាពយន្តឡើយ នាងថែមទាំងនិយាយថា មិនថាតួឯកឬតួរង នាងអាចថតបានទាំងអស់ សំខាន់អ្នកដឹកនាំរឿងពេញចិត្ត ។
កញ្ញា ឌី បញ្ញាវិមាលា រំពឹងថា អាជីពសម្តែងរបស់ខ្លួននឹងការតែទទួលបានការចាប់អារម្មណ៍ពីមហាជនបន្ទាប់ពីនាងទទួលបានឱកាសល្អក្នុងការសម្តែងនៅក្នុងរឿងថ្មីនេះ ។
ឆ្នាំនេះកញ្ញា ឌី បញ្ញាវិមាលា មានវ័យ ១៨ ឆ្នាំ ជាសិស្សថ្នាក់ទី ១១ កាលពីវ័យ ១៤ ឆ្នាំ នាងធ្លាប់ចូលរួមប្រកួត Miss Teen Cambodia ម្តងរួចមកហើយ ។ ទៅថ្ងៃអនាគតនាងចងបន្តការសិក្សាផ្នែកច្បាប់ ដោយនាងចង់យកជំនាញរបស់ខ្លួនទៅជួយការងារសង្គម ៕