កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត សាទរចំពោះការត្រូវគ្នារវាងអ្នកនាងចន ច័ន្ទលក្ខិណា និង ម៉េង កែវពេជ្ជតា ជាគំរូល្អសម្រាប់ប្អូនៗជំនាន់ក្រោយ !

ក្រោយសង្រ្គាមពាក្យសម្តីរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និង តារាសម្តែង ចន ច័ន្ទលក្ខិណា បានបញ្ចប់ដោយសន្តិវិធី តារាចម្រៀងជាច្រើនបានសាទរចំពោះតារាទាំងពីររូប ក្នុងនោះដែរកំពូលតារាចម្រៀង ខេម សិរីមន្ត បានសម្តែងនូវការត្រេអរចំពោះតារាទាំងពីររូបដែលបានធ្វើជាគំរូល្អដល់ប្អូនៗជំនាន់ក្រោយ ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់នៅលើ ហ្វេសប៊ុក របស់លោកថា « ក្នុងនាមជាសិល្បៈករខ្មែរមួយរូប ខ្ញុំបាទ ខេមរៈ សិរីមន្ត ពិតជារំភើបខ្លាំងណាស់ពេលឃើញបងៗទាំងពីរបានទទួលយកការអធ្យាស្រ័យគ្នារួបរួមគ្នាឡើងវិញនេះជាគំរូល្អខ្លាំងណាស់សំរាប់ប្អូនៗ និងសូមអរគុណចំពោះលោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន ប្រធានសមាគមសិល្បករ ខ្មែរ ដែលបានជួយ សម្រួលដល់ពួកគាត់ទាំងពីរ បានជួបគ្នាវិញស្រលាញ់គ្នាវិញ ក្នុងនាមជាបងជាប្អូនសិល្បៈករខ្មែរ » ។ 

ទន្ទឹមនិងការបង្ហោះសារនេះ បានធ្វើឱ្យសិល្បករថ្មីចាស់ជាច្រើនបានចូលរួមគាំទ្រគ្រប់ៗគ្នា ។ 

គួររំលឹកផងដែរថា មួយរយៈពេលចុងក្រោយនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលេចមុខនៅក្នុងកម្មវិធីសប្បុរសធ៌ជាជាច្រើន ទាំងការចូលរួមជាមួយសមាគមសិល្បករ ខ្មែរ ។ ទោះជាយ៉ាងណាកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ៕