តារាសម្តែង និងបង្ហាញម៉ូដ សុផា លីនដា បានចេញទៅរស់នៅ សហរដ្ឋអាមេរិក មួយរយៈពេលធំហើយជាមួយស្វាមី និងកូនស្រីជាទី ស្រឡាញ់ ដោយឡែកនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤ នេះ នាងបានរៀបំពិធីង្គលការជាលើកទី ២ នៅទីនោះដើម្បីបំពេញមុខមាត់គ្រួសារ ។
មង្គលការលើកទី ២ សុផា លីនដា បានរៀបចំឡើងយ៉ាងសាមញ្ញបំផុតនៅ ទឹកដី អាមេរិក មានត្រឹមតែក្រុមគ្រួសារ និងមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ ចូលរួមអបអរសាទរ ប៉ុន្តែមើលទៅនាង ពិតជារីករាយជាមួយជីវិតគ្រួសារនៅលើដីនោះ ។ ស្ថិតក្នុងឈុតសម្លៀបបំពាក់កូនក្រមុំ សុផា លីនដា នៅតែស្រស់ស្អាត មិនចាញ់ពេលនាងនៅស្រុក ខ្មែរឡើយ ។
សុផា លីនដា បាននិយាយថា ជីវិតថ្មីនៅលើទឹកដីថ្មី ពិតជាមិនស្រួលទេ ប៉ុន្តែនាងបានកម្លាំងចិត្តយ៉ាងធំធេងពីស្វាមីបណ្តូលចិត្ត ដែលស្រឡាញ់ ថ្នាក់ថ្នម និងឱ្យតម្លៃនាងគ្រប់បែបយ៉ាងមិនឱ្យនាងនិងកូនលំបាកឡើយ ។
តាំងពីរៀបការមានស្វាមី និង កូនស្រីម្នាក់ជាចំណងដៃមក តារាសម្តែង និង បង្ហាញម៉ូដ សុផា លីនដា បានបាត់មុខឈឹងពីសិល្បៈ ដោយនាងបានងាកទៅចាប់អាជីពរកស៊ីជំនួសវិញ ពីព្រោះអាជីពសិល្បៈមិនអាចឱ្យនាងរកប្រាក់ចំណូលបានច្រើនដើម្បីចិញ្ចឹមគ្រួសារឡើយ ណាមួយនាងជាប់រវល់មើលកូនតូចផង នាងក៏សម្រេចចិត្តបោះបង់សិល្បៈតែម្តង ។
ពេលនេះ សុផា លីនដា កំពុងប្រើជីវិតថ្មីយ៉ាងមានក្តីសុខនៅលើទឹកដី សហរដ្ឋអាមេរិក ។ នាងត្រៀមនឹងយកកូនទី ២ ជាបន្តទៀតក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរៀបការជាលើកទី ២ រួច ៕