ធ្លាប់តែសម្តែងហេតុអ្វីតារាសិចស៊ី ហ្វាហ្វា អាចក្លាយទៅជាពិធីការិនីក្នុងកម្មវធីRapper Fighter ? 

ស្របពេលដែលកម្មវិធី « Rapper Fighter » ប្រកាសថាតារាសម្តែងសិចស៊ី កញ្ញា ហ្វាហ្វា បានក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីនេះ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើ ហ្វាហ្វា មានចំណុចពិសេសអ្វីខ្លះដែលធ្វើឱ្យអ្នករៀបចំកម្មវិធីជ្រើសរើសនាងធ្វើជាពិធីការិនីនៅក្នុងកម្មវិធីនេះ ? ដូចមហាជនបានដឹងស្រាប់ហើយថា កញ្ញា ហ្វាហ្វា មិនធ្លាប់ឆ្លងកាត់ការធ្វើកម្មវិធីបែបនេះពីមុនមកឡើយ ។ 

អាចនិយាយបានថានេះជាលើកដំបូងហើយដែលតារាសិចស៊ី ហ្វាហ្វា មានឱកាសវិឌ្ឍន៍ខ្លួនមួយជំហានទៀតក្លាយទៅជាពិធីការិនី តាមក្តីស្រមៃខ្លួន ជាពិសេសនាងមានឱកាសបានក្លាយទៅពិធីការនីនៅក្នុងកម្មវិធីធំ « Rapper Fighter » ដែលជាកម្មវិធីកូន ខ្មែរ ពិតៗ ។ កញ្ញា ហ្វាហ្វា ពិតជារីករាយជាមួយការងារថ្មីនេះ​ណាស់ នាងបេ្តជ្ញាចិត្តបំពេញការងារនេះឱ្យបានល្អ ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនបន្ថែមពីលើអាជីពសម្តែង ។ 

បើតាមប្រភពព័ត៌មានពីអ្នកស្និទ្ធលជាមួយអ្នកដឹកនាំកម្មវិធី Rapper Fighter បានបង្ហើបបប្រាប់ថា កញ្ញា ហ្វាហ្វា មានចំណុចពិសេសច្រើនដែលអាចក្លាយទៅជាពិធីការិនីក្នុងកម្មវិធីនេះ គឺដោយសារនាងជាតារាវ័យក្មេងមានរូបសម្រស់ស្រស់ស្អាតសិចស៊ី មានភាពឆ្នាតវៃ និង មានអ្នកគាំទ្រច្រើន ។ 

មុននឹងទទួលការងារថ្មីនេះ កញ្ញា ហ្វាហ្វា ទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញមួយរយៈពេលធំដែរ ទើបនាងក្លាហាន និង អាចធ្វើក្នុងកម្មវិធីនេះបាន ។

ក្នុងទឹកមុខមើងមាត់ កញ្ញា ហ្វាហ្វា បាននិយាយថា ការងារអ្វីក៏ដោយ គឺកើតឡើងដោយការខំប្រឹងប្រែង នាងរំពឹងថា មហាជននឹងផ្តល់ឱកាស ហើយចូលរួមគាំទ្រការងារថ្មីរបស់នាង ដើម្បីផ្តល់ជាកម្លាំងចិត្តដល់រូបនាងផងដែរ ។ មិនដឹងថា កញ្ញា ហ្វាហ្វា នឹងធ្វើបានល្អក្នុងវិស័យរ៉េបនេះឬយ៉ាងណាទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នា ៕