កញ្ញា ប៊ី សុធារី គឺជាម្ចាស់មកុដ Miss Grand Cambodia 2024 ចំណែកកញ្ញា រី ស្រីនេត គឺជាលំដាប់រងទី ១ អ្នកទាំងពីរកំពុងរីករាយជាមួយជោគជ័យដ៏ធំធេងនេះ ប៉ុន្តែមុននឹងទទួលបានជោគជ័យនេះអ្នកទាំងពីបានទៅវះកាត់កែសម្ផស្ស ដើម្បីយកហុងស៊ុយ ។
មុននឹងជាប់ជាម្ចាស់មកុដ Miss Grand Cambodia 2024 នេះ កញ្ញា ប៊ី សុធារី បានទៅហាងវះកាត់ពង្រើកដើមទ្រូង ធ្វើច្រមុះ កែបបូរមាត់ និងបានផ្លាស់ប្តូរទម្រង់មុខរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាតទ្វេរដង ។ ប៊ី សុធារី បាននិយាយថា សម្រាប់ការផ្លាស់ប្តូរសម្រស់ថ្មីរបស់ខ្លួន គឺមិនមានការប៉ះពាល់ដល់ការប្រកួតឡើយ សំខាន់ឱ្យតែនាងមានសមត្ថភាពក្នុងការប្រកួត ។ បន្ទាប់ពីផ្លាស់ប្តូរសម្រស់ថ្មីមក កាន់តែធ្វើឱ្យនាងមានយីអ៊ុនល្អ ទាំងការងារ ក៏ដូចជាការប្រកួត ។
ក្រឡេកមកមើលកញ្ញា រី ស្រីនេត វិញ ក៏បានទទួលស្គាល់ផងដែរថា នាងបានកែសម្ផស្ស ធ្វើច្រមុះ និងផ្លាស់ប្តូរនៅលើទម្រង់មុខរបស់ខ្លួនឱ្យស្រស់ស្អាត មុននឹងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ជាលទ្ធផល នាងពិតជារីករាយណាស់ បន្ទាប់ពីនាងបានជាប់លំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2024 នេះ ។
ទាំងកញ្ញា ប៊ី សុធារី និង កញ្ញា រី ស្រីនេត បានទទួលស្គាល់ថា តាំងពីកែសម្ផស្សមក អ្នកទាំងពីរពិតជាមានហុងស៊ុយល្អ រហូតទទួលបានជោគជ័យជាទីគាប់ប្រសើរនៅក្នុងការប្រកួតឆ្នាំនេះ អ្នកទាំងពីរត្រៀមនឹងចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខនេះ ៕