ស្អាត ឆ្លាត ក្លាហាន កញ្ញា លី មួយលាង បានក្លាយជាម្ចាស់មកុដ Miss Teen International 2024 ដូចការប្តេជ្ញាចិត្ត ! 

ការតាំងចិត្ត និងប្តេជ្ញាចិត្តក្នុងការដណ្តើមមកុដ Miss Teen International 2024 របស់យុវត្តី លី មួយលាង បានក្លាយជាការពិតហើយ បន្ទាប់ពីនាងបានក្លាយទៅជាម្ចាស់មកុដ Miss Teen International 2024 ដោយបានផ្តួលដៃគូប្រកួតមកពីបណ្តាប្រទេសជុំវិញពិភពលោកកាលពីយប់មិញនេះនៅប្រទេស ឥណ្ឌា ។ 

កញ្ញា លី មួយលាង ពិតជារំភើបចិត្តខ្លាំងនៅពេលដែលពិធីករប្រកាសថា មកុដ  Miss Teen International 2024 បានទៅលើករូបនាង ។ លី មួយលាង បានិយាយថា « នាទីចុងក្រោយ ខ្ញុំធ្វើបានហើយសម្រាប់ កម្ពុជា ។ ជាដំបូងនាងខ្ញុំសុំអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់ដែលបានគាំទ្រដល់រូបនាងខ្ញុំ ជាពិសេស ក្រុមគ្រួសារ នឹងបងប្អូនរបស់នាងខ្ញុំផ្ទាល់ អរគុណអ្នកម៉ាក់ដែលបានចំណាយពេលវេលា នឹងថវិការដើម្បីឲកូនស្រស់ស្អាត នឹងតែងតែនៅក្បែរកូន អរគុណទៅដល់ CEO Vichet Inដែលបានផ្ដល់ឱកាសដល់រូបនាងខ្ញុំដើម្បីតំណាងឲប្រទេសជាតិ អរគុណទៅដល់ លោកគ្រូ Chaii Chaii & Dykano Samangដែលបានបង្ហាត់នាងខ្ញុំនឹងតែងតែកែរប្រែនៅចំណុចខ្វះខាត ។​អរគុណដល់បងបងអ្នកច្នៃឈុតទាំងអស់គ្នា ដែលបានឆ្នៃឈុតយ៉ាងស្រស់ស្អាតដល់រូបនាងខ្ញុំ អរគុណដល់បង សម្រាប់ឈុតដំណាងជាតិអរគុណទៅកាន់ពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគាំទ្រស្រលាញ់ដល់រូបនាងខ្ញុំ» ។ 

កញ្ញា លី មួយលាង មិនត្រឹតែស្រស់ស្អាត ឆ្លាត និងក្លាហានប៉ុណ្ណោះទេ នាងថែមទាំងមានចំណេះដឹងខ្ពស់ ដែលអាចធ្វើឱ្យគណកម្មការពេញចិត្ត រហូតបានប្រគល់មកុដ Miss Teen International 2024ដល់រូបនាងផងដែរ ។ កញ្ញា លី មួយលាង បាននាំ កម្ពុជា ទៅលើឆាកអន្តរជាតិតាមក្តីប្រាថ្នារបស់ខ្លួនហើយ នាងបានធ្វើឱ្យប្រជាជន កម្ពុជា មានមោទនភាពខ្លាំងចំពោះរូបនាង ។ អ្នកគាំទ្រជាច្រើនត្រៀមស្វាគមន៍ក្នុងការវិលត្រឡប់របស់ កញ្ញា លី មួយលាង បន្ទាប់ពីចប់បេសកម្មនៅប្រទេស ឥណ្ឌា ៕