វ័យ ៣៤ ឆ្នាំ តារាសម្តែង មាន សូនីតា ត្រូវការស្មាបង្អែកដ៏រឹងមាំ ! 

មកទល់ពេលនេះតារាសម្តែង មាន សូនីតា នៅតែពុំទាន់ដឹកដៃគូស្នេហ៍ខ្លួនចូលរោងការទៀត រហូតចុងក្រោយនេះនាងបានពោលពាក្យមួយឃ្លាថាយ៉ាងកំសត់ថា « ត្រូវការស្មាបង្អែកដ៏រឹងមាំ » ។

ឆ្នាំនេះតារាសម្តែង មាន សូនីតា ចូលវ័យ ៣៤ ឆ្នាំហើយ ហើយនាងកំពុងជោគជ័យលើការងារសិល្បៈក៏ដូចជាការងាររកស៊ីរបស់ខ្លួនផងដែរ ជាពិសេសបំណងប្រាថ្នារបស់នាងក៏បានសម្រេចហើយដែរ ដោយនាងបាននាំក្រមា ខ្មែរ ទៅបង្ហាញមហាជននៅលើឆាកអន្តរជាតិ ធ្វើឱ្យផ្អើលពិភពលោក កាលពីពេលថ្មីៗនេះ ។ 

ថ្វីដ្បិតតែបំណងប្រាថ្នាទាំងនោះបានសម្រេចដូចអ្វីដែលខ្លួនប៉ងប្រាថ្នា តែ មាន សូនីតា នៅពុំទាន់សម្រេចបំណងប្រាថ្នាធំរបស់ខ្លួនមួយទៀតនៅឡើយទេ គឺរៀបការ ។ ថ្មីៗនេះ មាន​​ សូនីតា ថែមទាំងបានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តថា ត្រូវការស្មាបង្អែកដ៏រឹងមាំ គ្រាន់តែរកមិនទាន់ឃើញ ។ ពាក្យនេះបានធ្វើឱ្យមហាជន ក៏ជាមិត្តភក្តិរបស់នាងជាច្រើននិយាយថា មាន សូនីតា ពិតជាចង់រៀបការឆាប់ៗណាស់ ។ 

នៅពេលនិយាយដល់រឿងរៀបការ មើលទៅ មាន សូនីតា ហាក់បីដូចជាមិនសប្បាយចិត្តសោះ រហូតនាងបាននិយាយថា រឿងរៀបការស្រ្តីរូបណាក៏ចង់រៀបការដែរ តែសំខាន់រកអ្នកដែលត្រូវរៀបការជាមួយមិនឃើញ ។

ទោះបីជា មាន សូនីតា និយាយបែបនេះក្តី ប៉ុន្តែកន្លងមកនាងធ្លាប់បានសារភាពថា នាងកំពុងមើលចិត្តថ្លើមគ្នាជាមួយបុរសអ្នកជំនួញម្នាក់ គ្រាន់តែរឿងរៀបការនៅពុំទាន់គិតគូនៅឡើយទេ ។ មហាជនជាច្រើនចង់ឃើញ មាន សូនីតា គ្រងឈុតកូនក្រមុំ ។ 

ទន្ទឹមនឹងបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនេះ កញ្ញា មាន សូនីតា ក៏បានបង្ហាញពីពេលវេលាកន្លងមក ពេលដែលនាងពិបាកចិត្ត បាក់ទឹកចិត្ត និងជួបនូវបញ្ហាការងាររកស៊ីជាដើម …ប៉ុន្តែអ្វីដែលនាងបានជួបប្រទះទាំងនោះ មិនបានធ្វើឱ្យបោះបង់ចោលនោះទេ ផ្ទុយទៅវិញនាងព្យាយាមប្រាប់ខ្លួនឯង និង ស្វែងរកច្រកចេញដើម្បីកែបញ្ហា រហូតធ្វើឱ្យនាងបានជោគជ័យដូចសព្វថ្ងៃនេះ ៕

Evoto
Evoto