នាយ ពាក់មី ជូនអាវលេខ៩ ក្រុមផ្ការីកគ្រប់រដូវ ដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន ! 

ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារនៅវិមានសន្តិភាពកាលពីព្រឹកមិញនេះ តារាកំប្លែងនាយ ពាក់មី បានជូនអាវលេខ ៩ ក្រុមផ្ការីកគ្រប់រដូវ ដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា ។ 

នាយ ពាក់មី បានឈរថតរូបយ៉ាងសង្ហាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះលោកថែមទាំងបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា « ថ្ងៃនេះខ្ញុំបាទ​ ដែលជាប្រធានក្រុម​ ផ្ការីកគ្រប់រដូវ​ មានកិត្តិយសណាស់​ ដែលបានមកជួបសំណេះសំណាល​ សំដែងការគួរសម​ ក្នុងនាមជាសមាជិក​ សមាគមន៍សិល្បៈកខ្មែរ​ ដែលដឹកនាំដោយលោកជំទាវ​ អ្នកឧកញ៉ា​ ម៉ៅចំណាន​ នឹងបានជូនអាវ​ ផ្ការីកគ្រប់ដូវ​ ដល់សម្តេច​ ទុកជាអនុស្សាវរីយ » ។ 

រូបភាព នាយ ពាក់មី ជូនអាវលេខ ៩ ក្រុមផ្ការីកគ្រប់រដូវ ដល់សម្តេចធិបតី កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ។ ទន្ទឹមនិងការជូនអាវជាអនុស្សាវរីយ៍ដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានអ្នកគាំទ្រជាច្រើនបានខមមិនសុំអាវពីនាយ ពាក់មី ដូចដឹងស្រាប់ហើយថា ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ ពិតជាទទួលបានការចាប់អារម្មណ៍ និងការគាំទ្រចច្រើនពីមហាជន ជាក់ស្តែងរាល់ពេលមានការប្រកួតម្តងៗ គឺកក្រើកអស់តារាងបាល់ទាត់ មិនថានៅទីក្រុង ឬតាមបណ្តាខេត្តនានា… ។

ក្រុមផ្ការីកគ្រប់រដូវ របស់នាយ ពាក់មី ត្រៀមនឹងបញ្ចេញថ្វីដៃថ្មីជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកថវិការជួយការងារសប្បុរសធម៌នានា ដូចដែលខ្លួនធ្លាប់បានធ្វើនាពេលកន្លងមក …៕