យុវត្តី លី មួយលាង Miss Teen Cambodia 2023 ឡើងយន្តហោះទៅប្រកួតលើឆាកអន្តរជាតិនៅព្រឹកនេះជាមួយភាពជឿជាក់

យុវត្តី លី មួយលាង Miss Teen Cambodia 2023 បានចេញដំណើរទៅប្រទេស ឥណ្ឌា ហើយនៅព្រឹកមិញនេះ ជាមួយនិងភាពជឿជាក់ខ្លាំងសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិដ៏ធំមួយនេះ ។

យុវត្តី លី មួយលាង ទើបតែបង្ហាញសកម្មភាពការងារសប្បុរសធម៌មិនបានប៉ុន្មានផង ពេលនេះដល់ពេលដែលនាងត្រូវចេញទៅដណ្តើមមកុដនៅប្រទេស ឥណ្ឌា តាមគម្រោងដែលបានគ្រោងទុកហើយ ជាក់ស្តែកាលីពព្រឹកមិញនេះមានក្រុមគ្រួសារ និង អ្នកគាំទ្រជាច្រើនបានទៅជូនដំណើរនាងដោយផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ហើយពួកគេទាំងបានជូនពរនាងជោគជ័យក្នុងការប្រកួត Miss Teen Cambodia 2024 នៅប្រទេស ឥណ្ឌា ។

បើតាមគម្រោង លី មួយលាង និងបន្តនៅប្រទេស ឥណ្ឌា រហូតដល់ទៅ ១០ ថ្ងៃទំរាំដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ រាល់សកម្មភាពរបស់នាងទាំងអស់ ត្រូវបានគណកម្មការកត់ទុកទាំងអស់ ដើម្បីផ្តល់ពិន្ទុ ដូច្នេះ យុវត្តី លី មួយលាង ត្រូវមានការប្រុងប្រយ័ត្នខ្លាំង ទាំងការដើរ និង ការរៀបចំខ្លួន ។

ជួបជាមួយយុវត្តី លី មួយលាង នៅមុនពេលឡើងយន្តហោះ នាងបានប្រាប់ថា នាងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រកួតនៅលើឆាកអន្តរជាតិដ៏ធំមួយនេះ មិនថា ការដើរ ការឆ្លើយសំណួរ ក៏ដូចជាការត្រៀម​ឈុត​​​តំណាងជាតិជាដើម…។ នាងបេ្តជ្ញាចិត្តធ្វើឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមមកុដមក កាន់ប្រទេស កម្ពុជា ។

យុវត្តី លី មួយលាង មានការជឿជាក់បែបនេះ ដោយសារនាងអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ និង ស្ទាត់ជំនាញ មិនតែប៉ុណ្ណោះនាងថែមទាំងបានសិក្សាស្រាវជ្រាវពីបេក្ខភាពមកពីបណ្តាប្រទេសនានា ដែលត្រូវចូលរួមប្រកួតអស់ហើយ ដូច្នេះនាងមិនខ្លាចក្នុងការប្រកួតមួយនេះទេ ។

សម្រាប់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស សុទ្ធតែបានផ្ញើសារលើកទឹកចិត្ត និង ជូនពរយុវត្តី លី មួយលាង ឱ្យជោគជ័យនៅលើឆាកអន្តរជាតិនេះ ៕