បវរកញ្ញាដែលមានកម្ពស់ខ្ពស់កញ្ញា ចន សុទីម៉ា បង្ហាញពីបុរសក្នុងក្តីស្រមៃ !

អាចចាត់ទុកថា កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 គឺជាបវរកញ្ញាមួយរូបដែលមានកម្ពស់ខ្ពស់ និង ស្រស់ស្អាត ពិបាកនិងរកគូប្រដូចបាន ជាក់ស្តែងនាងមានកម្ពស់រហូតដល់ទៅ ១.៨១ ម៉ែត្រ ។ ចំពោះបុរសក្នុងក្តីស្រមៃរបស់នាង គឺជាបុរសដែលមានចំណុច ១ នេះ ។ 

ថ្វីដ្បិតតែមិនជោគជ័យនៅលើឆាកអន្តរជាតិ ប៉ុន្តែ កញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 ចាប់ផ្តើមល្បីឈ្មោះខ្លាំងក្នុងវិស័យសិល្បៈ បន្ទាប់ពីនាងប្រកាសថតម៉ូដ និង លេចមុខនៅក្នុងការងារសប្បុរសធម៌ជាច្រើន ។ 

កញ្ញា ចន សុទីម៉ា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានដុងខាងផ្នែកសិល្បៈសម័យ និង បុរាណផងដែរ រាល់ពេលមានកម្មវិធីធំៗ នាងតែងតែបង្ហាញមុខមិនដែលខាន ។ មហាជននៅតែចង់ឃើញកញ្ញា ចន សុទីម៉ា វិលត្រឡប់មកកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀត ។ 

ចំពោះរឿងវិលត្រឡប់មកប្រកួតក្នុងវិស័យបវរកញ្ញានេះ ត្រូវបានកញ្ញា ចន សុទីម៉ា បញ្ជាក់ប្រាប់ថា នាងមិនមានគម្រោងក្នុងការវិលត្រឡប់មកប្រកួតក្នុងវិស័បវរកញ្ញាជាថ្មីម្តងទៀតឡើយ ពីព្រោះមិនមានកម្មវិធីណាដែលនាងស្រឡាញ់ពេញចិត្តឡើយក្រៅពីកម្មវិធី Miss Universe ឡើយ ។ 

ទោះបីជាមិនចូលរួមប្រកួតក្នុងកម្មវិធីណាទៀត ក៏កេរ្តិ៍ឈ្មោះរបស់កញ្ញា ចន សុទីម៉ា ល្បីល្បាញរួចទៅហើយ ហើយនាងត្រៀមការងារធំៗជាច្រើនដើម្បីបង្ហាញអ្នកគាំទ្រខ្លួន ។

ទន្ទឹមនិងភាពល្បីល្បាញនេះ កញ្ញា ចន សុទីម៉ា ក៏បានបង្ហើបប្រាប់ពីបុរសក្នុងក្តីស្រមៃរបស់នាងថា នាងស្រឡាញ់បុរសដែលសាមញ្ញ ធម្មតា និង មិនចេះអំនួត ។ កន្លងមកមានបុរសជាច្រើនបានចូលមកទាក់ទងនាងដែរ ប៉ុន្តែនាងមិនបានចាប់អារម្មណ៍បុរសណាម្នាក់នោះទេ ដោយសារអ្នកទាំងអស់នោះសុទ្ធតែជាអ្នកដែលចូលចិត្តអួតអាង មិនសូវឱ្យតម្លៃនាង ដូច្នេះហើយទើបនាងមិនខ្វាយខ្វល់ ។ 

ថ្វីដ្បិតតែបង្ហើបប្រាប់ពីបុរសក្នុងក្តីស្រមៃ ប៉ុន្តែ កញ្ញា ចន សុទីម៉ា មិនទាន់មានបុរសណាម្នាក់នៅក្នុងចិត្តនៅឡើយទេ ដោយនាងបានប្រាប់ថា សុំពេលធ្វើការងារសិន រឿងស្នេហា ឬ រឿងរៀបការ សុំទុកមួយឡែក ព្រោះនាងមិនចង់​ជួបរឿងស្នេហាដែលមិនសមបំណងឡើយ ៕