តារាសម្តែងនៅក្នុងរឿង « បុព្វេនិម្មិត » កញ្ញា សេង រដ្ឋា បានបោះបង់ចោលសិល្បៈទាំងស្រុងហើយ ដើម្បីសោកសុខក្នុងជីវិត ដោយមិនខ្វល់ពីការសន្សំប្រាក់កាក់ល្អិតពីវិស័យនេះទៀតឡើយ ។
ស្របពេលដែលកញ្ញា សេង រដ្ឋា លេចមុខក្នុងរឿងភាគនេះ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីនៅសុខៗតារាស្រីរូបនេះសម្រេចចិត្តបោះបង់អាជីពដែលនាងស្រឡាញ់ចោលបែបនេះ? សំណួរនេះប្រហែលជាពិបាកឆ្លើយបន្តិច ពីព្រោះតារាស្រីរូបនេះ បានបោះបង់សិល្បៈចោលទាំងស្រុង អស់ពេលជាច្រើនឆ្នាំមកហើយ ហើយរូបនាងក៏មិនបង្ហាញមុខក្នុងពេលជួបជុំមិត្តភក្តិសិល្បៈដែរ និយាយរួមគឺនាងបានផ្តាច់ខ្លួនឆ្ងាយពីមិត្តភក្តិគ្រប់គ្នាទាំងអស់ ។
សូម្បីតែក្នុងអំឡុងពេលថតរឿង « បុព្វេនិម្មិត » ក៏ សេង រដ្ឋា មិនសូវបានផ្តោតពេលវេលាការងារដល់មិត្តរួមក្រុមដែរ តែទោះជាយ៉ាងណានាងបានព្យាយាមបញ្ចប់រឿងនេះប្រកបដោយជោគជ័យ ។
ការបាត់មុខរបស់កញ្ញា សេង រដ្ឋា ត្រូវបានអ្នកបានជិតឌិតជាមួយរូបនាងបង្ហើបប្រាប់ថា សេង រដ្ឋា រកឃើញជីវិតសុខសាន្តហើយ ដោយនាងបានជួបមនុស្សជាទីស្រឡាញ់ ហើយបុរសរូបនោះមិនចង់ឱ្យនាងប្រលូកក្នុងវិស័យសិល្បៈទៀតទេ ពីព្រោះគេមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្តល់ជីវភាពដ៏ល្អប្រសើរមួយសម្រាប់នាង ។
ទោះជាយ៉ាងនេះក្តីថ្មីៗនេះ កញ្ញា សេង រដ្ឋា បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលនាងបានទទួលសញ្ញាប័ត្រ អនុបណ្ឌិតពីសាលាឯកជនមួយ បន្ទាប់ពីនាងប្រឹងប្រែងសិក្សាអស់ពេលជាច្រើនឆ្នាំ ។ សេង រដ្ឋា បានត្រឹមតែនិយាយថា « កុំសួរខ្ញុំ គ្មានចម្លើយឱ្យទេ តែថ្ងៃមួយខ្ញុំនឹងបង្ហាញជាសមិទ្ធិផល » ។
សម្រាប់មហាជនដែលគាំទ្រតារាស្រីរូបនេះ នៅតែទន្ទឹងរងចាំមើលស្នាដៃថ្មីរបស់នាងជាបន្តទៀត ហើយម្នាក់ៗក៏រងចាំស្វាគមន៍ក្នុងការវិលត្រឡប់របស់នាងមកកាន់វិថីសិល្បៈឡើងវិញដែរ ៕