កញ្ញា កុយ អេណា និងកូនកាត់ ខ្មែរ បារាំង កញ្ញា មាលា លេងឈុតកូនភ្លោះលើកដំបូងធ្វើឱ្យអ្នកគាំទ្រស្ទើរឈាមច្រមុះ 

រូបភាព និង វិដេអូ ស្និទ្ធស្នាលដែលកញ្ញា កុយ អេណា និងតារាសម្តែងកូនកាត់បារាំង កញ្ញា មាលា ដែលបានថតរួមគ្នា កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន មើលទៅអ្នកទាំងពីរប្រៀបដូចកូនភ្លោះ ។ 

នេះជាលើកដំបូងហើយដែលតារាសម្តែង មាលា និងកញ្ញា កុយ អេណា ថតរូបរួមគ្នាយ៉ាងស្និទ្ធស្នាលបែបនេះ ធ្វើឱ្យអ្នកគាំទ្រស្ទើរតែឈាមច្រមុះទៅហើយ ។ កញ្ញា មាលា មើលទៅហាក់ដូចជាមានការអៀនខ្មាស់ជាងកញ្ញា កុយ អេណា ពីព្រោះកន្លងមកននាងកម្រងនិងថតឈុតឆាកបែបនេះណាស់ ប៉ុន្តែសម្រាប់កញ្ញា កុយ អេណា វិញជារឿងធម្មតាទៅហើយសម្រាប់នាង ក្នុងការថតឈុតពិតពែនខ្លួន ព្រមទាំងស្លៀកពាក់សិចស៊ីបែបនេះ ។ 

កញ្ញា កុយ អេណា គឺជាបវរកញ្ញាលំដាប់រងទី ១ ក្នុងកម្មវិធី Miss Grand Cambodia 2023 នាងសុខចិត្តបោះបង់ការរស់នៅក្រៅប្រទេសជាមួយក្រុមគ្រួសារ ដើម្បីវិលមកកសាងកេរ្តិ៍ឈ្មោះក្នុងប្រទេស កម្ពុជា វិញ ។ ការវិលត្រឡប់របស់នាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារនាងបានព្យាយាមថតរូបស្អាតៗ ប្លែកៗ នៅតាមតំបន់នានាចែកជូនអ្នកគាំទ្រទស្សនា កម្សាន្តអារម្មណ៍ ។

ដោយឡែកក្រឡេកមកមើលកញ្ញាកូនកាត់ ខ្មែរ បារាំង មាលា វិញ ក៏កម្រនឹងថតរូបសិចស៊ីបែបនេះណាស់កន្លង មកនាងថតតែឈុតបុរាណ និងជានារីរមទម្យតែប៉ុណ្ណោះ ។ មាលា សាកល្បងរសជាតិថ្មីបែបនេះ សង្ឃឹមថាកេរ្តិ៍ឈ្មោះរបស់ខ្លួននឹងកាន់តែល្បីល្បាញ ។ 

ទាំងកញ្ញា មាលា និង កញ្ញា កុយ អេណា សង្ឃឹមថា មហាជននឹងស្រឡាញ់គាំទ្រ នូវការថតវិដេអូរួមគ្នារបស់អ្នកទាំងពីរជាលើកដំបូងនេះ  ៕