ស្នាដៃធំលើកដំបូងរបស់ព្រះនាងតូច ជេនណា កំពុងដាក់បញ្ចាំងនៅ តៃវ៉ាន់ ដែលមានចំណងជើងថា « បណ្តាសានាងរាត្រី » គឺមានចំនួនអ្នកចូលរួមគាំទ្រច្រើន និងរកបានប្រាក់ចំណូលបានខ្ពស់នៅដើមសប្តាហ៍ដំបូង ។
ទន្ទឹមនិងរឿង « បណ្តាសានាងរាត្រី » របស់ផលិតកម្ម LD កំពុងដាក់បញ្ចាំងនៅ តៃវ៉ាន់ ស្រាប់តែផលិតកម្មនេះបានបង្ហាញប្រាប់ថា « ផលិតកម្ម អិល ឌី ពិតជាសប្បាយចិត្តក្រៃលែងសម្រាប់សន្ទុះនៃការគាំទ្ររបស់ហ្វេននៅ តៃវ៉ាន់ បានធ្វើឲ្យភាពយន្ត “ បណ្ដាសានាងរាត្រី ” ទទួលបាន BOX OFFICE ខ្ពស់ខ្លាំងបែបនេះ។ អ្វីដែរយើងកាន់តែមិនអាចបំភ្លេចបានគឺកម្លាំងចិត្តរបស់បងប្អូនក្នុងស្រុកគាំទ្រខ្លាំងទើបពួកយើងមានថ្ងៃនេះ » ។
រឿង « បណ្តាសានាងរាត្រី » ជាប្រភទេរឿងខ្មោច ភ័យរន្ធត់ បង្កប់ដោយអាថ៌កំបាំង និង ប្រជុំដោយតារាសម្តែងល្បីៗជាច្រើន ទាំងតារាសម្តែងរូបសង្ហាមកពីប្រទេស ភូមា , កញ្ញា ស៊ីន យូប៊ីន និង ព្រះនាងតូច ជេនណា ជាដើម …។
វត្តមានព្រះនាងតូច ជេនណា នៅក្នុងភាពយន្តភ័យរន្ធត់នេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រះនាងមិនត្រឹមតែច្រៀងបានពិរោះរណ្តំចិត្តប៉ុណ្ណោះទេ សូម្បីតែស្នាដៃសម្តែង ក៏ខ្លាំងមិនចាញ់តារាអាជីព និងតារាសម្តែងជើងចាស់ឡើយ ។ ជួបជាមួយ ព្រះនាងនាពេលកន្លងមក ព្រះនាងធ្លាប់បាននិយាយថា ព្រះនាងពិតជារំភើបចិត្តណាស់ដែលបានចូលរួមសម្តែងនៅក្នុងរឿងនេះ ហើយព្រះនាងបានសំណូមពរឱ្យអ្នកគាំទ្រចូលរួមគាំទ្រភាពយន្តនេះឱ្យបានច្រើនកុះករ ។
ព្រះនាងតូច ជេនណា កំពុងតែមានទីផ្សារសិល្បៈខ្ពស់ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសថ្មីៗនេះ ព្រះនាងតូច បានទទួលការងារជា BA ផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុនធំៗជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក ដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ពីព្រោះព្រះនាងមិនត្រឹមតែមានកេរ្តិ័ឈ្មោះល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងមានអ្នកស្រឡាញ់គាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស ៕