ស្ងាត់រឿងអាស្រូវស្រាប់តែ តារាសិចស៊ី ហ្វីយ៉ាតា ប្រកាសថតរឿងថ្មី ជូនតាមសំណូមពរអ្នកគាំទ្រ ខណៈពេលដែលនាងទើបតែចេញបទចម្រៀងថ្មីបង្កើនប្រជាប្រិយភាព ។
ដូចមហាជនបានដឹងស្រាប់ហើយថា តារាសិចស៊ី ហ្វីយ៉ាតា ធ្លាប់ផ្ទុះរឿងអាស្រូវល្បីពេញផ្ទៃប្រទេសកាលពីប៉ុន្មានឆ្នាំមុនទាំងរឿងដណ្តើមសង្សារមិត្តភក្តិគ្នា និងរឿងផ្សេងៗទៀត រហូតធ្វើឱ្យនាងធ្លាក់កូដខ្លាំង ហើយក៏បាត់មុខនាងពីសិល្បៈមួយរយៈ ។
ទោះជាយ៉ាងណាក្តីថ្មីៗនេះ តារាបង្ហាញម៉ូដ និង សម្តែង ហ្វីយ៉ាតា បានប្រកាសចេញថតរឿងជាលើកដំបូង បន្ទាប់ពីផ្អាកក្នុងវិស័យនេះអស់ពេលជាច្រើនឆ្នាំ ការវិលត្រឡប់មកកាន់វិស័យសម្តែងជាថ្មីម្តងទៀតនេះ គឺស្របពេលដែលនាងបានចេញបទចម្រៀងថ្មីផ្ទុះ ទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ជាមួយនិងការសម្តែងដ៏អស្ចារ្យរបស់នាងនៅក្នុង MV ចម្រៀងនោះ ។
តារាសម្តែងនិងបង្ហាញម៉ូដ ហ្វីយ៉ាតា បាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា « ធ្លាប់សន្យាជាមួយអ្នកគាំទ្រមួយចំនួនថា និងចូលរួមវិស្ស័យភាពយន្ត ព្រោះពួកគេខ្លះធ្លាប់សួរថា ហេតុអ្វីមិនថតកុន? ចង់មើលកុនmak Fi សម្ដែងរឿង ។ ឥឡូវធ្វើតាមសន្យាហើយ នឹងព្យាយាមអោយអស់ពីកំលាំងកាយចិត្ត ព្រមទាំងបេះដូង មិនអោយបងប្អូនខ្មែរយើងខកបំណងឡើយ » ។
គួរំលឹកផងដែរថា តារាសិចស៊ី ហ្វីយ៉ាតា បានបោះបង់អាជីពសម្តែងជាយូរឆ្នាំមកហើយ បន្ទាប់ពីនាងសម្រេចចិត្តមានគ្រួសារ និងក្រោយពេលបាក់បែកទើបនាងវិលត្រឡប់មកកាន់សិល្បៈវិញ ។ កន្លងមកនាងទទួលថតតែសំអាង និង ថតផ្សាយផលិតផលប៉ុណ្ណោះ ដោយឡែកចុងក្រោយនេះ នាងបានចេញបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ថ្មីមួយដែលផ្ទុះការគាំទ្រខ្លាំង រហូតនាងសម្រេចចិត្តបន្តងាកមកចាប់អាជីពសម្តែងជាថ្មីម្តងទៀត ។
ហ្វីយ៉ាតា នៅតែរំពឹងថា ទស្សនិកជននៅតែស្រឡាញ់ និង គាំទ្រស្នាដៃសម្តែងរបស់នាងដូចកាលពីមុន ៕