ឆ្លងថ្ងៃកំណើតមិនបានប៉ុន្មានផងតារាសម្តែង ខ្លឹម ស្រីគា បង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ហាក់ចង់បង្ហាញប្រាប់មហាជនឱ្យបានដឹងលឺថា នាងនិងគូស្នេហ៍ត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ។
នេះជាលើកដំបូងហើយដែលតារាសម្តែង ខ្លឹម ស្រីគា បង្ហាញរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ ឱ្យមហាជនដឹងលឺ នាងថែមទាំងបាននិយាយថា « Happy birthday my Honey Pu NO អូនសូមជូនពរបងអោយជួបប្រទះតែរឿងល្អៗរកស៊ីមានបាន សុខភាពល្អ ប៉ងប្រាថ្នាអ្វីសម្រេចដូចបំណង នឹងធ្វើជាមនុស្សប្រុសដែលស្រលាញ់អូនដល់ចាស់កោងខ្នង នឹងមើលថែអូនរហូតទៅ នៅក្បែរនឹង ឈរពីក្រោយភាពជោគជ័យរវាងគ្នានឹងគ្នា អូនស្រលាញ់បងខ្លាំងៗ ថ្ងៃពិសេសបង សុំបញ្ទេញអារម្មណ៍បន្តិច » ។
បន្ទាប់ពីឃើញសារដ៏ផ្អែមល្ហែមរបស់ ខ្លឹម ស្រីគា បែបនេះ បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើន បានជូនពរនាងមានសុភមង្គល ។
តាមពិត ខ្លឹម ស្រីគា និងគូស្នេហ៍វ័យក្មេងរបស់ខ្លួន បានទាក់ទង និងស្រឡាញ់គ្នាយូរមកហើយ គ្រាន់តែមិនមានអ្នកចាប់អារម្មណ៍ ជាក់ស្តែងនាងបានបណ្តើរគ្នាជាមួយបុរសម្នាក់នេះទៅចូលរួមកម្មវិធីញឹកញាប់បំផុត នៅពេលមិត្តភក្តិសួរនាំ នាងបានត្រឹមតែឆ្លើយថា ជាមិត្តស្និទ្ធស្នាល ។
ពេលនេះ ខ្លឹម ស្រីគា ទើបដាច់ចិត្តទម្លាយការពិតហើយ រូបពិត ស្នេហ៍ពិត ហើយត្រៀមនឹងរៀបចំពិធិមង្គលការនៅក្នុងពេលឆាប់ៗខាងមុខផងដែរ ។ ចំពោះពេលវេលាច្បាស់លាស់ ខ្លឹម ស្រីគា សុំទុក Surprise មិត្តភក្តិក៏ដូចជាអ្នកគាំទ្រ ៕