រឿងអាស្រូវរៀបការមានស្វាមី និង អាយុពិតរបស់ បេក្ខភាព ម៉ាច ដាវី មិនទាន់ស្ងប់ស្ងាត់ផង ស្រាប់តែនៅថ្ងៃនេះ ស្ថាប័ន Miss Grand Cambodia បានប្រកាសថា កញ្ញា ម៉ាច ដាវី បេក្ខភាព Miss Grand Cambodia 2024 ខេត្ត រតនៈគិរី ក្លាយជាអ្នកឈ្នះ « Best Choice of the year » មានសិទ្ធិចូលរួមទៅវគ្គ ១៥ នាក់ចុងក្រោយដោយស្វ័យប្រវត្តិ ។
តាមសាររបស់ស្ថាប័ន Miss Grand Cambodia ដែលបានបង្ហោះនៅថ្ងៃនេះបានរៀបរាប់ថា « ចូលរួមអបអរសាទរជូនដល់កញ្ញា ម៉ាច ដាវី – 𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 រតនគិរីក្លាយជាអ្នកឈ្នះ « 𝗕𝗲𝘀𝘁 𝗰𝗵𝗼𝗶𝗰𝗲 𝗼𝗳 𝘁𝗵𝗲 𝘆𝗲𝗮𝗿 » របស់ 𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟰 និងមានសិទ្ធិចូលទៅក្នុងវគ្គ ១៥ នាក់ចុងក្រោយដោយស្វ័យប្រវត្តិ » ។
គ្រាន់តែឃើញស្ថាប័ Miss Grand Cambodia ប្រកាសជាផ្លូវការបែបនេះ កាន់តែធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងនៅក្នុងវិស័យបវរកញ្ញា ជាពិសេសបេក្ខភាពទាំង ២៨ រូបតែម្តង តែទោះជាយ៉ាងណា អ្នកគាំទ្ររបស់បេក្ខភាពរូបនេះ ម្នាក់ៗបានសម្តែងនូវការត្រេអរ និង អបអរសាទរចំពោះកញ្ញា ម៉ាច ដាវី គ្រប់ៗគ្នា ។
កញ្ញា ម៉ាច ដាវី គឺជាបេក្ខភាពតំណាងខេត្ត រតនៈគិរី ដែលមានអ្នកគាំទ្រច្រើន ជាពិសេសចាប់តាំងពីមានរឿងអាស្រូវថា នាងបានរៀបការរួចហើយនោះ កាន់តែធ្វើឱ្យនាងមានប្រជាប្រិយភាពខ្លាំងឡើង បន្ទាប់ពីនាងបានចេញមុខបដិសេធ ។
ទន្ទឹនងការប្រកាសជាប់ដោយស្វ័យប្រវត្តិ មានសិទ្ធិចូលរួមទៅវគ្គ ១៥ នាក់ចុងក្រោយនោះ កញ្ញា ម៉ាច ដាវី ក៏មិនបានទុកពេលវេលារបស់ខ្លួនចោលទំនេរឥតប្រយោជន៍ដែរ នាងកាន់តែពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងក្លាឡើងដើម្បីដណ្តើមមកុដ Miss Grand Cambodia 2024 បំពេញក្តីស្រមៃខ្លួន ៕